ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រាប់​B៤១​ ចំនួន​៥​គ្រាប់ សេសសល់​ពី​សម័យ​សង្គ្រាម ត្រូវ​បាន​លោក​មេភូមិ​កន្ទុយ​ជូន ​ប្រទះ​ឃើញ​

​ឧ​ត្ត​រ​មានជ័យ ​៖ ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី លោក​មេភូមិ​ ឈ្មោះ ប្លង់ ហាក ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​កន្ទុយ​ជូន ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ បាន​ប្រទះឃើញ​គ្រាប់​ប្រភេទ B៤១ ចំនួន​០៥​គ្រាប់ ត្រង់​ចំណុច​ខាងលិច​ភូមិ​កន្ទុយ​ជូន ប្រហែល​២០០​ម៉ែត្រ ហើយ​បាន​រាយការណ៍ មក​នាយ​ប៉ុស្តិ៍។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​​​បាន​សន្និដ្ឋាន​ថា ជា​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​រាយការណ៍​ជូន​អង្គការ ហេ​ឡូ ត្រា​ស្ត ដើម្បី​យក​ទៅ​កម្ទេច​ចោល នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​រួចរាល់​ហើយ៕

ដោយ ​៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114