ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្ញុង ពន្លះ​កប់ៗ​មាត់​លើ​ បុគ្គល​ម្នាក់​ ដែល​រិះគន់​រឿង​នាង​ទិញ​រថយន្ត​ជូន​ឪពុក

​ភ្នំពេញ​ ៖ ​តារា​កំប្លែង​អ្នកនាង ខ្ញុង បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ចាស់ដៃ​ ក្រោយពេល​ ដែលមាន​បុគ្គល​ម្ចាស់​Account Facebook មួយ​ បាន​ចេញមុខ​រិះគន់​យ៉ាង​ងងើល​ដោយ​គ្មាន​គំនិត​ពិចារណា ​បន្ទាប់ពី​នាង​បាន​បង្ហោះ​ជា​សាធារណៈ​នូវ​សកម្មភាព​ នៃ​ការជូន​ការដូរ​រថយន្ត​ជូន​ដល់​លោកឪពុក​ជាទី​ស្រលាញ់​របស់ ខ្លួន​។​

​តាមរយៈ​ការបញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​នឹង​ការរិះគន់​នោះ ​តារា​ស្រី​អ្នកនាង ខ្ញុង បាន​រៀបរាប់​ឲ្យ​ដឹង​ទាំង​កំហឹង​ញ័រ​មាត់​ថា លោក​ឯង​ស្គាល់​ខ្ញុំ​មិន​ច្បាស់​ទើប​ហ៊ាន​ប្រើពាក្យ​ដូច​អត់​បានគិត​មុន​បែបនេះ​?​រៀន​ស្គាល់​មនុស្ស​ម្នាក់​ឲ្យ​ច្បាស់ ​ចាំ​វាយតម្លៃ​គេ​ ទើប​ខ្លួនឯង​មានតម្លៃ​។

​នាង​ក៏បាន​លើក​ការប្រៀបធៀប​ទៅនឹង​សម្ល​នៅក្នុង​ឆ្នាំង​ថា មនុស្ស​ដែល​ទទួលទាន​ម្ហូប​១​ឆ្នាំង ​គឺ​មិន​អាច​មានចិត្ត​ដូចគ្នា​នោះ​ឡើយ ​ពោលគឺ​តាម​ចំណង់​ចំណូលចិត្ត​ខុសគ្នា​។​

អ្នកនាង ខ្ញុង បាន​និយាយទៀតថា​ មិន​ខុសគ្នា​នឹង​នាង​នោះទេ​ គឺ​សម្រាប់​ខ្លួន​មួយ​ មិនអាច​ផ្គាប់ចិត្ត​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់មក​ស្រលាញ់ ​ឬ​ចូលចិត្ត​ទាំង​១​ម៉ឺន​នាក់​នោះឡើយ ​ហើយក៏​មិនដឹងថា​នរណា​ស្អប់​ និង​ស្រលាញ់​ដែរ​។ ចំណែកឯ​ចរិត​ឫកពា​របស់​នាង ​គឺ​សម្តែង​ក្នុង​កញ្ចក់​ទូរទស្សន៍​បែបណា ​គឺ​នៅ​ក្រៅ​ចរិត​បែប​ហ្នឹង​។​

​តារា​កំប្លែង​អ្នកនាង ខ្ញុង បានបញ្ជាក់​ថា​ មាន​ម្ចាស់​Account Facebook ម្នាក់​ដែល​អះអាង​ខ្លួន​ជា​អ្នក​សិល្បៈ​ផង​នោះ​ គឺ​លោក​ត្រូវ​បើក​ការគិត ​និង​ពិចារណា​ផង​រាល់​ការចូលទៅ​Comment នៅក្នុង​រូបភាព​ដែល​ខ្ញុំ​ទិញ​រថយន្ត​ធ្វើជា​ការដូ​ជូន​លោក​ឪពុក​កាលពី​ថ្មីៗ​កន្លងមកនេះ​។​ នេះ​ជា​ទឹកចិត្ត​របស់ខ្ញុំ​សម្រាប់​អ្នកមានគុណ ហើយ​មាន​មនុស្ស​រាប់ម៉ឺន​នាក់​គេ​បាន​សរសើរ​ចំពោះ​ទឹកចិត្ត​ខ្ញុំ ប៉ុន្តែ​ខុស​ទាស់​អ្វី​តែ​លោក​ឯង​ដែល​បាន​ចូលទៅ​ផ្ញើ​សារ​រិះគន់​ទង្វើ​ល្អ​ខ្ញុំ​ដូច្នេះ​។​

​ប្រតិកម្ម​របស់​តារា​កំប្លែង​អ្នកនាង​ខ្ញុង​ខាងលើនេះ​បានធ្វើ​ឡើង​ បន្ទាប់ពី​ម្ចាស់​Account Facebook មាន​ឈ្មោះ Pharong Kpc បាន​រិះគន់​លើ​នាង​ថា ​មិនជា​កូន​ល្អ​ ឬ​តារា​ស្អី​ទេ​ នៅ​ខាងក្រៅ​មាន​ចរិត​ឫក​ខ្លាំង​ណាស់​។ ចង់​និយាយថា ​តារា​ល្បី​ធ្លាប់​ជួប​ស្គាល់​ច្រើន​ណាស់​ដែរ​ហើយ ពេល​គេ​ជួប​ម្តងៗ​ តែ​តារា​ម្នាក់​នេះ​លេង​ចរិត​ជាងគេ​មិនដែល​បាន​ជួប​ទៀត​។​ ដោយសារ​ការរិះគន់​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ ខ្ញុង ផ្ទុះ​ប្រតិកម្ម​មិន​សំចៃ​មាត់​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114