ព័ត៍មានទាន់​ហេតុការណ៏
Search

អគារ​ពាណិជ្ជកម្ម ទិញ​-​លក់​ខុន​ដូរ TIME CENTER ត្រូវ​ជន មិន​ស្គាល់​មុខ​បាន​យក​ដុំ​ថ្ម​គប់​បំបែក​កញ្ចក់​ចូល​លួច​យក​ទ្រព្យសម្បត្តិ

ភ្នំពេញ ៖ អាគារ​ពាណិជ្ជកម្ម ទិញ​-​លក់​ខុន​ដូរ TIME CENTER ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាន​យក​ដុំថ្ម​គប់​បំបែក​កញ្ចក់ ចូល​ទៅ​រើ​កកាយ​ពេញ​ក្នុង​អគារ លួច​យក​បាន​ទូរទស្សន៍ LED នឹង​ម៉ាស៊ីន​កុំព្យូទ័រ ចេញមក ស្រាប់តែ​សម្លេង​ស៊ី​រ៉ែ​ន រោទ៍​លាន់​ទ្រហឹង​ពេញ​អគារ ធ្វើ ជនសង្ស័យ មានការ​ភ័យ​ស្លន់ស្លោ ទើប​ស្ទុះ​ចេញ​មកវិញ​រត់​គេច​ខ្លួន​បាត់។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​អគារ​ពាណិជ្ជកម្ម ទិញ​-​លក់​ខុន​ដូរ TIME CENTER ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក លើផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

បើ​តាម លោក ហេង សំ​អូន ប្រធាន​គ្រប់គ្រង​គម្រោង សន្តិសុខ ESS បាន​រៀប​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព គប់​ទម្លុះ​ជញ្ជាំង​កញ្ចក់​អាគារ​ពាណិជ្ជកម្ម ទិញ​-​លក់​ខុន​ដូរ TIME CENTER ដើម្បី​ចូល​ទៅ​រើ​កកាយ​ពេញ​ក្នុង​អាគារ លួច​យក​ទ្រព្យសម្បត្តិ។

យោង​តាម កាមេរ៉ា​សុវត្ថិភាព ក្រុម​ជនសង្ស័យ​បាន​ចូល​ទៅ លួច​យក​ទូរទស្សន៍ LED ម៉ាក TOSHIBA ចំនួន​៣​គ្រឿង លើក​យក​ចេញ​មក​ខាងក្រៅ​តាម​កន្លែង​ដែល​បំបែក​កញ្ចក់​ចូល​លួច​នោះ និង​បាន​ចូល​លើក​យក​ម៉ាស៊ីន​កុំព្យូទ័រ ២​គ្រឿង​ទៀត ចេញ​មក​ទុក​ក្បែរ​កន្លែង​បំបែក​កញ្ចក់​នោះ​ទៀត តែ​ចៃដន្យ ស្រាប់តែ​សម្លេង​ស៊ី​រ៉ែ​ន​រោទ៍ ប្រកាស​អាសន្ន លាន់​ទ្រហឹង​ពេញ​អគារ ធ្វើ​ឲ្យ​ជនសង្ស័យ មានការ​ភ័យ​ស្លន់ស្លោ ទើប​ស្ទុះ​ចេញ​មក​វិញ​ហើយ​រត់គេច​ខ្លួន​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​សន្តិសុខ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ESS ចុះ​មក​ពិនិត្យមើល និង​រាយការណ៍​ប្រាប់​កម្លាំង​ល្បាត​សហ​ប៉ុស្តិ៍​ខណ្ឌ​៧​មករា ចុះ​មក​ឡោមព័ទ្ធ​ពិនិត្យមើល និង រង់ចាំ​ថ្នាក់ដឹកនាំ ទៅ​ដាក់​ពាក្យ​បណ្តឹង ដើម្បី​ស្វែង​រក ជន​សង​សង្ស័យ មាន​វិធានការ​តាម​ផ្លូវ​ច្បាប់៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114