ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចូលរួម​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ស្តីពី​សន្តិសុខ​ប្រកបដោយ​ចី​រកា​ព

ភ្នំពេញ ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ សម្តេច និង​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី១៣ (13th ADMM) ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ ហើយ​នៅ​ឯ​កិច្ចប្រជុំ​នោះ សម្តេច​បាន​ចូលរួម​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ស្តីពី​សន្តិសុខ​ប្រកបដោយ​ចី​រកា​ព​។

ដំណើរ​អញ្ជើញ​ចូល​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១៣ នា​ប្រទេស​ថៃ​នោះ ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​កិច្ចប្រជុំ​នោះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​។

តាម​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១៣ (13th ADMM) ទីក្រុង​បាងកក​នោះ នឹង​ពិភាក្សា​ផ្ដោត​សំខាន់​លើ​បញ្ហា​ប្រឈម​របស់​អាស៊ាន ដើម្បី​លើកកម្ពស់​សន្តិភាព​ប្រកបដោយ​ចីរភាព ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​តំបន់​។ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​នឹងត្រូវ​បានផ្ដល់​កិត្តិយស​អញ្ជើញ​ថ្លែង​សន្ទរកថា​គន្លឹះ​មួយ​ចំនួន នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៣​នោះ​ផងដែរ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114