ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Serena Williams ប៉ះ​ជាមួយ Simona Halep នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon

​កីឡាការិនី Simona Halep គឺជា​ស្ត្រី​ចុងក្រោយ​គេ ឈរ​នៅ​ចន្លោះ​កីឡាការិនី Serena Williams និង​ការសម្រេច​មហិច្ឆតា​របស់​នាង​ក្នុងការ​តាម​ស្មើ​កំណត់ត្រា​ជើងឯក Grand Slam របស់​អតីត​កីឡាការិនី Margaret Court ក្រោយ​អ្នក​ទាំង​សម្រេចបាន​ជ័យជំនះ​ដូចគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Wimbledon របស់​ពួកគេ កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

ជើងឯក​៧​ជំនាន់ Williams បាន​យកឈ្នះ​កីឡាការិនី​ឆេ​ក Barbora Strycova ដែល​បទពិសោធន៍​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slams ជា​លើកដំបូង​មិន​ធ្លាប់​ដែលមាន​របស់​មាន បាន​បញ្ចប់ទៅ​ត្រឹម​រយៈពេល​តិចជាង​១​ម៉ោង ពេល​ដែល​នាង​ចាញ់​ការប្រកួត​ក្នុង​លទ្ធផល​ពិន្ទុ​6-1, 6-2​។

ជំនួប​របស់​អតីត​កីឡាការិនី​លំដាប់ថ្នាក់​លេខ​១​ពិភពលោក Halep ជាមួយ​គូប្រកួត​អ៊ុយ​ក្រែ​ន Elina Svitolina បាន​ចំណាយ​ពេល​យូរ​ជាង​នេះ​បន្តិច ប៉ុន្តែ​កីឡាការិនី​វ័យ​២៧​ឆ្នាំ​ម្នាក់នេះ សម្រេចបាន​ជ័យជំនះ​ក្នុង​លទ្ធផល​ពិ​ន្ទុ 6-1, 6-3 ដើម្បី​ក្លាយជា​កីឡាការិនី​រ៉ូ​ម៉ា​នី​លើកដំបូង​គេ ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon​។

កីឡាការិនី Williams បាន​ខកខាន​២​លើក​រួច​មក​ហើយ​ក្នុងការ​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​កីឡាការិនី​អូស្ត្រាលី Court ចាប់​តាំងពី​វិលត្រឡប់​ពី​ការ​ផ្តល់កំណើត​ឲ្យ​កូន​វិញ ពោលគឺ​នាង​បាន​ចាញ់​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon​កាលពី​ឆ្នាំមុន ហើយ​បន្ទាប់មក នាង​ទទួលរង​បរាជ័យ​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ US Open ។

កីឡាការិនី Williams វ័យ​៣៧​ឆ្នាំ បាន​និយាយ​ថា នាង​សប្បាយរីករាយ​ខ្លាំង​ណាស់ ដែល​អាច​ឡើង​មកដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាថ្មី​ម្តងទៀត ក្រោយ​រយៈពេល​១​ឆ្នាំ​។ នាង​ត្រូវការ​ការប្រកួត​ទាំងនេះ ហើយនឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​សម្រេច​គោលដៅ​ចុងក្រោយ​របស់​នាង​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114