ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Antoine Griezmann ជិត​សម្រេចបាន​ការផ្ទេរ​មក​កាន់​ក្លិប Barcelona

យោង​តាម​សេចក្តី​រាយការណ៍​នៅក្នុង​ប្រទេស​បារាំង និង​អេ​ស្ប៉ា​ញ បាន​ឲ្យ​ដឹងថា កីឡាករ Antoine Griezmann ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​បាល់ទាត់ World Cup​របស់​ក្លិប Atletico Madrid ជិត​សម្រេចបាន​ការផ្ទេរ​រប​ស់​គាត់​មកកាន់​ក្លិប Barcelona​។

កាសែត​អេ​ស្ប៉ា​ញ Mundo Deportivo បាន​រាយការណ៍​ថា ក្លិប Barcelona​នឹង​បង់ថ្លៃ​ដោះលែង​១២០​លាន​អឺរ៉ូ​របស់​កីឡាករ Griezmann ហើយ​កីឡាករ​វ័យ​២៨​ឆ្នាំ​ម្នាក់នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ នៅក្នុង​ទឹកដី Camp Nou។

ដោយឡែក កាសែត​បារាំង L’Equipe បាន​រាយការណ៍​បន្ថែម​ទៀតថា ក្លិប Barcelona​បាន​ផ្ទេរ​លុយ​តាម​ធនាគារ​ទៅកាន់​ក្លិប​នៅក្នុង​រដ្ឋធានី​អ​ស្ប៉ា​ញ​មួយ​នេះ​រួចហើយ​។

សូមបញ្ជាក់ថា កីឡាករ Griezmann មិនបាន​បង្ហាញខ្លួន​នោះទេ​នៅ​ការជួប​ជុំគ្នា​មុន​រដូវ​កាល​របស់​ក្លិប Atletico Madrid កាលពី​ថ្ងៃអាទិត្យ ក្រោយ​ពេលដែល​គាត់​បានប្រកាស​កាលពី​ខែឧសភា ថា គាត់​នឹង​ចាក​ចេញពី​ក្លិប ប៉ុន្តែ​លោក​មិនបាន​ប្រកាស​ឲ្យ​ដឹង​ពី​គោលដៅ​បន្ទាប់​របស់លោក​នោះទេ រហូតដល់​ប្រការ​ដោះលែង​របស់លោក​២០០​លាន​អឺ​រ៉ុ​បធ្លាក់​ចុះ​មក​នៅត្រឹម​១២០​លាន​អឺរ៉ូ កាលពី​ថ្ងៃទី​១ ខែកក្កដា​កន្លងទៅ​។​

ទោះបីជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​សុក្រ ក្លិប Atletico Madrid បាន​ចោទប្រកាន់​ក្លិប Barcelona និង​កីឡាករ Griezmann ថា​ខ្វះខាត​ការគោរព ក្រោយ​ប្រធាន​ក្លិប Barcelona​លោក Josep Maria Bartomeu បានប្រកាស​ឲ្យ​ដឹង​ថា ក្លិប​ទាំងពីរ​បាន​ចូលរួម​ពិភាក្សា​ស្តី​ការផ្ទេរ​របស់​អតីត​ខ្សែប្រយុទ្ធ​ក្លិប Real Sociedad ម្នាក់នេះ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114