ព័ត៍មានទាន់​ហេតុការណ៏
Search

អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ច្បារអំពៅ​ កំពុង​ត្អូញត្អែរ​រឿង​ការលក់ដូរ​មានការ​ថយចុះ

ភ្នំ​ពេ​ញ ៖ តាម​ប្រភព​ពី​លោក​សាន់ ប៊ុន​ណា ប្រធាន​គ​ណៈ​កម្ម​ការ​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​ខែកក្កដា​នេះ​ នៅ​ប៉ុន្មាន​ថ្ងៃនេះ​ចាប់​តាំង​ពី​មាន​ករណី​កើត​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​មក​ គឺ​អ្នក​លក់​ដូរ​សាច់​ជ្រូក​នៅ​ផ្សារ​របស់​មានការ​ត្អូញត្អែរ​ដោយសារ​មិនសូវមាន​ម៉ូ​យមក​ទិញ​ដូច​ពី​ពេលកន្លងមក​។

លោក​ប្រធាន​បាន​បន្ត​ថា ​បើ​ទោះ​ជា​មា​នក​រ​ណី​កើត​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​រីក​រាលដាល​មក​ដល់​ប្រទេស​កម្ពុជា​មក​គឺ​ពុំ​សូវ​មាន​ម៉ូ​យមក​ទិញ​ឡើយ​ ហើយ​ទោះជា​យ៉ាងណា​ក៏​មន្ត្រី​ជំនាញ​ពេទ្យសត្វ​និង​កាំកុងត្រូល​ចុះ​ពិនិត្យ​ដល់​តូប​ឃើញ​ថា ​បងប្អូន​អាជីវករ​យើង​ពុំ​បាន​យក​សាច់​ជ្រូក​ដែល​ផ្ទុក​ជំងឺ​មក​លក់​ឡើយ​។

បើ​តាម​ការសាកសួរ​ដោយ​ផ្ទាល់​ពី​អាជីវករ​កាប់​ជ្រូក លោកស្រី​វួ​ច ​ឆេង បាន​មានប្រសាសន៍ថា​កន្លងទៅ​គាត់​កាប់​ជ្រូក​លក់​ចេញពី​៥​ទៅ​១០​តោន​ក្នុង​មួយថ្ងៃ​តែ​ប៉ុន្មាន​ថ្ងៃនេះ​ គឺ​គាត់​កាប់​ឲ្យ​ម៉ូយ​លក់​បន្ត​បានតែ​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។ ចំណែក​លោក ពឹង សាវ៉ាត ជា​អ្នក​លក់រាយ​បាន​ប្រាប់​ឲ្យ​ដឹងថា ការ​លក់​របស់​គាត់​បា​ន​ថយ​ចុះ​ពី​៤០​ទៅ​៥០​ភាគរយ​។​ រីឯ​លោកស្រី ផល្លី អ្នក​លក់​តែ​ក្បាល​ជ្រូក​សុទ្ធ​បាន​ត្អូញត្អែរ​ថា កន្លងទៅ​គាត់​លក់​បាន​២០០​ទៅ​២២០​ក្បាល​ក្នុង​មួយថ្ងៃ​តែ​ឥឡូវ​លក់​បានតែ​១០០​ក្បាល​។

ជា​សំណូមពរ​របស់​ពួកគាត់​គឺ​សូម​ឲ្យ​បណ្តាញ​សារ​ព័ត៌មាន​មេត្តា​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​ជ្រូក​នេះ​ដែល​មិនមែន​ជា​ជំងឺឆ្លង និង​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​និង​សំណូមពរ​ឲ្យ​ជួយ​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន​នូវ​ការ​នាំ​ចូល​សត្វ​ជ្រូក​ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114