ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បើក​យុទ្ធនាការ ​ទ្រង់ទ្រាយ​ធំ ​សម្អាត​បរិស្ថាន​ទីក្រុង

ព្រះសីហនុ ​៖​ សម្រាប់​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៩ នេះ លើ​ទឹកដី​ក្រុងព្រះសីហនុ​ទាំង​មូល តាម​ការ សង្កេត​ឃើញ​ថា នៅ​តាម ដង​ផ្លូវ សាធារណៈ​ តាម​ឆ្នេរសមុទ្រ រួម​នឹង​ទីប្រជុំជន នៅ​កន្លែង​ណា ក៏​ឃើញ​មាន​អ្នកដើរ​រើស​ប្រមូល​សំរាម​ដែរ ដោយ​ក្នុង​នោះ​ អ្នក​ចូលរួម​រើស​សំរាម​រួម​មាន​ប្រជាពលរដ្ឋ​. អាជីវករ​លក់ដូរ .​អាជ្ញាធរ មូលដ្ឋាន . មន្ត្រីរាជការ មន្ទីរ​អង្គភាព ​កង​កម្លាំងប្រដាប់អាវុធ ប៉ូលិស . យោធា . កងរាជអាវុធហត្ថ .​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​.​អង្គការ​សង្គម​ស៊ីវិល​និង​ខាង​វិស័យ​ឯកជន​នានា ​រួម​នឹង​បុគ្គលិក ជនជាតិ ចិន បម្រើ​ការងារ ​តាម​សណ្ឋាគារ​ កាស៊ីណូ​ រោងចក្រ សហគ្រាស​ ជាច្រើន​នាក់ ក៏បាន​ចូលរួម ​ដើរ​ប្រមូល​រើស​សំរាម ​ផង​ដែរ ​សរុប​ចំនួន​ប្រមាណ​ជិត​១​ម៉ឺន​នាក់​នោះ​ឡើយ។

នា​ឧកាស​នោះ​ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល ​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា ទីក្រុង​ស្អាត​បរិស្ថាន​ល្អ​គឺ​ផ្ដើម​ពី​យើង​ទាំង​អស់​គ្នា ដូចនេះ​យើង​ត្រូវតែ រួម​គ្នា សម្អាត​ទីក្រុង​របស់​យើង ហើយ​សម្រាប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ​ រដ្ឋបាល​ខេត្ត ​បាន​បើក​យុទ្ធនាការ​ដើរ​ប្រមូល​សំរាម ទ្រង់ទ្រាយ​ធំ ក្នុង​ទី​ក្រុង​ទាំងមូល ដោយមាន​ប្រជាពលរដ្ឋ រួម​នឹង​មន្ត្រីរាជការ កម្លាំង​ប្រដាប់​អាវុធ ប៉ូលិស . យោធា . កង​រាជ​អាវុធហត្ថ ចូលរួម​ដើរ ​និង​ប្រមូល​សំរាម សរុប​ជា​រួម​ប្រមាណ​ជិត​១​ម៉ឺន នាក់ និង​ប្រើប្រាស់ រថយន្ត សម្រាប់​ដឹក​សំរាម និង​គ្រឿង​សម្រាប់​ប្រមូល​សំរាម សរុប​ចំនួន​ជាង ២០០​គ្រឿង។

យុទ្ធនាការ​​រើស​សំរាម​សម្អាត​បរិស្ថាន នា​ពេល​នេះ បែងចែក​ចេញ​ជា​៤​គោល​ដៅ​គឺ​ទី​០១ ​តំបន់​ឆ្នេរ​អូរ ឈើទាល .​ទី​២ ឆ្នេរ​ឯករាជ .​ទី​៣ ទីតាំង​សួន​ច្បារ​មហោស្រព​ និង​ទី​៤​ បរិវេណ​វិទ្យាល័យ ​និង​បឋម សិក្សា ​ហ៊ុន សែន ​ឃ្លាំង​លើ ហើយ​ក្នុង​គោលដៅ​នីមួយៗ មាន​រថយន្ត​របស់​មន្ទីរពេទ្យ ​បង្អែក​ខេត្ត ចំនួន​០១​គ្រឿង​រួម​នឹង​ ក្រុម​គ្រូពេទ្យ ប្រចាំការ​ ផង​ដែរ។

ជាមួយ​គ្នា​នេះ​លោក គួច ចំរើន ក៏បាន​អំពាវនាវ​ផង​ដែរ ទៅដល់​ ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​ណា​រៀបចំ​វេច​ខ្ចប់​ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បោះចោល​រាយប៉ាយ​តាមផ្លូវ​ឬ​បោះចោល​តាម​អូរ ប្រឡាយ ជាដាច់ខាត ពីព្រោះថា សំរាម មិន​ត្រឹម​ធ្វើ​ឲ្យ​ទីក្រុង​យើង​មាន​បរិស្ថាន​មិនល្អ​ប៉ុណ្ណោះ​ទេ តែ​វា ក៏​ជា​ភ្នាក់ងារ ចម្លង មេ​រោង​យ៉ាងសកម្ម​ផង​ដែរ ដូចនេះ​យើង​ត្រូវ តែ​រួម​គ្នា​ចាប់ពី​ពេលនេះ​តទៅ ធ្វើ​យ៉ាង​ណា​លុបបំបាត់​ឲ្យ​បាន​ទាំង ស្រុង ការ​បោះចោល​សំរាម​ពាសវាលពាសកាល​បន្ត​ទៅ​ទៀត។

​គួរ​បញ្ជាក់​ផងដែរ​ថា ក្រុងព្រះសីហនុ សំរាម​ក្នុង​មួយ​ថ្ងៃ​ៗ​ បាន​ប្រមូល​ដឹក​ចេញពី​​ក្រុង​យក ទៅ​ចាក់ ចោល មាន​ចំនួន មិន​តិច​ជា​៦០​តោន​នោះ​ទេ​ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​សេវាកម្ម ​ប្រមូល​សំរាម​ ក្នុង​ក្រុង​ព្រះសីហនុ ​បច្ចុប្បន្ន៕

ដោយ ៖ កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114