ព័ត៍មានទាន់​ហេតុការណ៏
Search

Trailer​បទ​ ស្នេហ៍​ក្នុង​សុបិន​ ពី​តារា​កំពូល​ទើស ម៉ៃ សុគន្ធ ​ត្រូវ​បាន​ទម្លាយ​ជាផ្លូវការ​​​ជាមួយ​ឈុត​ឆាក​ស្នេហា​ក្ដៅ​រោលរាល

ភ្នំពេញ​ ៖​ ស្រប​ពេល ​ដែល​មាន​ទស្សនិកជន ​និង​អ្នក​គាំទ្រ​មួយ​ចំនួន​ បាន​ទន្ទឹង​រង់ចាំ​ ដោយ​អន្ទះសា​ក្រោយ​ពេល​ដែល​តារា​ចម្រៀង​ជាប់​ងារ​ជា​តារា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ ធ្លាប់​បង្ហើប​ថា ​សម្រាប់​Trailer​បទ ស្នេហ៍​ក្នុង​សុ​បិ​ន របស់​ខ្លួន​ នឹង​ត្រូវ​បញ្ចេញ​ផ្សព្វផ្សាយ​ឆាប់ៗ​ពោល​គឺ​អាច​អំឡុង​ពេល​សប្តាហ៍​នេះ​នោះ ​នៅ​ទីបំផុត​Traller​បទ​នេះ ​បាន​ទម្លាយ​ជា​ផ្លូវការ​ហើយ។

តាមរយៈ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ពី​សំណាក់​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ ដែល​ជា​មរតក​ដើម​បទ ស្នេហ៍​ក្នុង​សុ​បិ​ន​ របស់​តារាចម្រៀង​ជើងចាស់​លោក​នី សា​លឿន នេះ​ដែរ​ គឺ​គោលបំណង​ ដែល​តារា​កំពូល​ទិស ម៉ៃ សុគន្ធ បាន​ធ្វើការ​គាស់កកាយ​យក​មក​ចម្រៀង​ឡើងវិញ​នេះ​ ដោយសារតែ​ចង់​រំលឹក​ស្នាដៃ​របស់​តារា​ចម្រៀង​ជើងចាស់​ ទើប​លោក​សម្រេច​ចិត្ត ជ្រើស​មក​ច្រៀង ​និង​ថត​សម្តែង​ចេញ​ជា​សាច់រឿង​តែម្តង។

បើ​តាម​ការសង្កេត​នៅ​ក្នុង Trailer​បទ ស្នេហ៍​ក្នុង​សុ​បិ​ន​ ច្រៀង​ដោយ​តារា​ប្រុស​លោក ម៉ៃ សុគន្ធ ហើយ​ទើប​ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង យូ​ធូប​ត្រឹមតែ​រយៈពេល​២០​ម៉ោង​ប៉ុណ្ណោះ ​គេ​កត់សម្គាល់ឃើញ​មាន​ទស្សនិកជន​ជាច្រើន​បាន​ចុច​ចូល​ទស្សនា​និង​គាំទ្រ​ខណៈ​ដែល​ចំនួន​នេះ ​កាន់តែ​មានការ​កើតឡើង​ជា​បន្តបន្ទាប់​ផងដែរ​។​

សម្រាប់​ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​មហាជន​និង មិត្តៗ​យុវវ័យ​កាន់តែ​មានការ​ចាប់អារម្មណ៍​គាំទ្រ​ខ្លាំង​ទៀត​នោះ​ គឺ​នៅ​ក្នុង​Trailer​បទ ស្នេហ៍​ក្នុង​សុ​បិ​ន របស់​លោក ម៉ៃ សុគន្ធ មិន​ត្រឹមតែ​ច្រៀង​ដាក់​មនោសញ្ចេតនា​បាន​ពីរោះ​អន្លង់អន្លោច​នោះទេ ​គឺ​នៅ​ក្នុង​ឈុត​ឆាក​សម្តែង​រវាង​តួឯក​ប្រុស​-​ស្រី​មួយគូ​នេះ ​ក៏មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ព្រឺព្រួច​ខ្លាំង​សម្រាប់​បុរស​ៗ​ត្រង់​ឈុត​ឱប ថើប បបោសអង្អែល​យ៉ាង​ស្រើបស្រាល​ទៀត​ផង។

ជាមួយគ្នា​​ដែល​ Trailer​បទ ស្នេហ៍​ក្នុង​សុ​បិ​ន​ ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នេះ​ដែរ​លោក ម៉ៃ សុគន្ធ បាន​ឲ្យ​ដឹង​យ៉ាងខ្លី​ថា​ ចំពោះ​Full MV គ្រោង​នឹង​ចេញ​ឆាប់ៗ​ខាងមុខនេះ​។​ ដូច្នេះ​មហាជន​អាច​រង់ចាំ​ទស្សនា​លម្អិត​នៅក្នុង​សាច់រឿង​សម្តែង​សម្រាប់​បទ​នេះ​តែម្តង​ ដោយហេតុថា​នឹងមាន​ឈុត​ស្នេហា​ពិសេស​ជាច្រើន​ទៀត ហើយ​លោក​ក៏​មិន​ខ្វល់​រាល់​ការរិះគន់​មួយចំនួន​ផងដែរ​ក្នុងករណី​បញ្ចូល​ឈុត​ឆាក​ស្នេហា​ឱបថើប​បែប​ក្តៅ​រោលរាល​បែបនេះ៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114