ព័ត៍មានទាន់​ហេតុការណ៏
Search

បើកបរ​ម៉ូតូ​វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ធុន​ធំ​ស្លាប់​ភ្លាម​មួយ​រំពេច

តាកែវ​ ៖​ ជនរងគ្រោះ​ម្នាក់​ បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​មួយ​រំពេច​ ​ខណៈ​បើកបរ​ម៉ូតូ​វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​​​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​១៥​នាទី លើ​ដង​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧២-៧៣ ស្ថិត​ក្នុង​ភូមិ​ខ្សឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ រវាង​រថយន្ត​និង​ម៉ូតូ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា។ តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ជំនាញ​អធិការ​ក្រុង​ដូន​កែវ​បាន​ប្រាប់​ថា ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ឌៀប សាបាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​តា​ពោន​ខាងកើត ឃុំ​សំរោង ស្រុក​សំរោង បាន​បើកបរ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស​វី ពី​ត្បូង​ទៅ​ជើង ពាក់​ស្លាក​លេខ​ភ្នំពេញ 1BM 4531 ពណ៌​ខ្មៅ ស៊េរ​ឆ្នាំ​២០១៦ (​ម៉ូតូ​ខូច​ខាត់​ទាំងស្រុង​)​។ ដោយឡែក​ភាគី​ខាង​រថយន្ត​ម៉ាក FUSU ពណ៌​បៃតង ពាក់​ស្លាក​លេខ កំពត 3A 0939 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​។ ចំពោះ​មូលហេតុ​មកពី​ភាគី​ជនរងគ្រោះ​ខាង​ម៉ូតូ​បើក​វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន ​និង​មិន​ប្រកាន់​ស្តាំ។

ក្រោយ​កើតហេតុ​ ប៉ូលិស​ជំនាញ​ក្រុង​ដូន​កែវ​ បាន​ចុះ​ដល់​ធ្វើ​កំណត់ហេតុ​វាស់វែង​ និង​បាន​ដកហូត​វត្ថុតាង​ទាំងពីរ​គ្រឿង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​តាម​នីតិវិធី ចំណែក​សព​ជនរងគ្រោះ ​បាន​ប្រគល់​ជូន​ក្រុង​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖​ វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114