ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង សា​រ័ត្ន បាក់ឆ្អឹង​ដៃ​មួយ ខណៈ​លី ភា ​វាយ​ស្មើ​ពិន្ទុ​ជាមួយ​តោ​កញ្ចាស់ ​រី​ដា

​រឿង សា​រ័ត្ន អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​អ្នក​ប្រដាល់​ថៃ កេង កាត់​(Keng Kat )​ទាត់​ឲ្យ​ខូចដៃ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ក្នុង​ការជួប​ប្រកួត​គ្នា​លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍​ កាលពី​រសៀល​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៩។​

​តាមពិត សា​រ័ត្ន មិនមែន​ជា​ឧបសគ្គ​សម្រាប់​កេង កាត់​ឡើយ។ នៅ​ទឹក​ទី​១ ការប្រកួត​យ​ស្ថិតក្នុង​ស្ថាន​ភាព​ស្ទាបស្ទង់​គ្នា​មែន ហើយ​នៅ​ទឹក​ទី​២ ​សា​រ័ត្ន​ សាក​បញ្ចេញ​ទម្ងន់​ជើង ក៏​ត្រូវ​កេង កាត់​បញ្ចេញ​មួយ​ជើង​ស្ដាំ​សង​វិញ​ សា​រ័ត្ន​ លើកដៃ​ឆ្វេង​រង​បណ្ដាល​ឲ្យ​ឈឺ​ដៃ​មិន​អាច​បន្ត​ការប្រកួត​បាន​ទៀត​ឡើយ។ ​កេង កាត់​ឈ្នះ​រឿង សា​រ័ត្ន​ នៅត្រឹម​ទឹក​ទី​២។​

​លោក​វេជ្ជបណ្ឌិត ឌៀប វណ្ណា បាន​ឲ្យ​ដឹងថា ឆ្អឹង​ដៃ​ សា​រ័ត្ន បាក់ឆ្អឹង​ដៃ​១ ដែល​ត្រូវធ្វើ​ការ​ព្យាបាល និង ផ្អាក​ការប្រកួត​មួយរយៈ​ហើយ។​

​ចំពោះ អ្នក​ប្រដាល់​កម្ពុជា លី ភា ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​តោ​កញ្ចាស់​អ្នក​ប្រដា​ល់វ័យ​ចំណាស់​ថៃ រី ដា​(Re Da)​ដោយ​ពិន្ទុ ប៉ុណ្ណោះ។​

​ការប្រកួត​នេះ ប្រសិនបើ​គិត​ឲ្យ​យុត្តិធម៌​លី ភា រក​កន្លែង​ឈ្នះ​មិនឃើញ​ឡើយ។ ៣​ទឹក​ដំបូង ​លី ភា​ត្រូវ រី ដា​វាយ​ស្ទើរ​តែ​ទក់​សាច់​ទៅ​ហើយ តែ​២​ទឹក​ចុងក្រោយ​ លី​ភា​ វាយ​បាន​គ្រាន់បើ​ដោយសារ​គេ​ចាប់​បោក​ទៅលើ​សង្វៀន បានជា​ច្រើនដង។​

​នៅ​ទឹក​ទី​៤ រី ដា ភ្លាត់ស្នៀត​ត្រូវ​លី ភា វាយ​មួយ​កែង​ចំ​ច្រមុះ​ធ្វើ​ឲ្យ​ចេញឈាម តែមួយ​កែង​នេះ​មិន​ជា​ធ្ងន់​នោះទេ ព្រោះ​អាជ្ញាកណ្ដាល​មិន​រាប់​ដោយសារ​រី ដា​ មាន​ស្មារតី​ធម្មតា។ បើតាម​លោក​វេជ្ជ​បណ្ឌិត​ឌៀប វណ្ណា​នោះ បាន​ឲ្យ​ដឹងថា រី ដា មិនមាន​បាក់ឆ្អឹង​ច្រមុះ​ឡើយ គ្រាន់តែ​ស្រុត​ឆ្អឹង​បន្តិច​តែប៉ុណ្ណោះ។​

​​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​ពេញ​ទាំង​៥​ទឹក ​ហើយ​លទ្ធផល​ចុងក្រោយ​បាន​ត្រឹមតែ​ស្មើគ្នា​ដោយ​ពិន្ទុ​តែប៉ុណ្ណោះ។​

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ​និង​ខ្មែរ​វិញ លួ​ន សុខ​ខេង អ្នក​ប្រដាល់​ជើងចាស់​ នៃ​ក្លិប ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ តូច ទូ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ទាត់​ឲ្យ​ដៃ​ខាងឆ្វេង​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ​។​

​ខាំ សូរិយា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ឈ្នះ រឿន ឈី អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ ខ​ណះ​ដែល​ចាន់ កក្កដា អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​ផ្ដួល​ ញ៉ែម វ៉ាន់​យៀ​ក អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114