ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹកទំនិញ រអិល​ធ្លាក់​ផ្លូវ​នៅ​ចំណុច​អន្ទង់អាំង​ធំ ស្រុក​បុទុមសាគរ របួសស្រាល​ម្នាក់​

​កោះកុង ៖ រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយ​គ្រឿង បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ​៤៨ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ៦១-៦២ នៅ​ចំណុច​អន្ទង់អាំង​ធំ​ស្ថិត​ក្នុងភូមិ ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បុទុមសាគរ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩ តែ​ត្រឹម​របួសស្រាល​មនុ​ស្ស​ម្នាក់​ប៉ុណ្ណោះ​។

តាម​សមត្ថកិច្ច​ថា រថយន្ត​ដឹកទំនិញ ម៉ាក (Hyundai) ពណ៌ ស ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A -៤០០០ បើកបរ​ដោយ​ឈ្មោះ ប៉ិច រដ្ឋ​មុន្នី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បើកបរ​ក្នុងទិសដៅ​ពី​ខេត្តកំពត មក​ខេត្តកោះកុង បាន​រអិល​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ចំណុចកើតហេតុ​ខាងលើ បណ្តាល​ឲ្យ​រងរបួស​ស្រាល បាន​បើក​បុក​នឹង​របាំង​សុវត្ថិភាព​ដង​ផ្លូវ​ខូចខាត​ចំនួន​០៤​ផ្ទាំង​។​

តាម​ការស្រាវជ្រាវ​ពិនិត្យ​កន្លែង​កើតហេតុ មូល​ហេតុដែល​បណ្តាល​ឲ្យ​រថយន្ត​នោះ​មាន​គ្រោះថ្នាក់ គឺ​មកពី​ពេល​មេឃ​ភ្លៀង រអិល ជាន់​ហ្វ្រាំង​មិន​ស៊ី​៕

​ដោយ​ ៖ លឹម ហួរ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114