ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump រង​ការរិះគន់​សម្រាប់ “​ការវាយប្រហារ​” ប្រកាន់​ជាតិ​សាសន៍​លើ​ស្ត្រី​ជា​សមាជិកសភា​អាមេរិក

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ផ្តោត​គោលដៅ​ទៅលើ​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃអាទិត្យ​ដោយ​ប្រាប់​ពួកគេ​ឲ្យ​ត្រឡប់​ទៅវិញ​ទៅ​កន្លែង​ដែល​ពួកគេ​មក​ដែល​ការលើកឡើង​បែបនេះ​បាន​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​កំហឹង​បន្ថែម​ទៀត​លើ​ទស្សនៈ​របស់​លោក​ស្តីពី​ពូជសាសន៍​និង​អន្តោប្រវេសន៍។

លោក Trump ដែល​មតិយោបល់​របស់​គាត់​ត្រូវបាន​ចាត់ទុកថា “​ប្រកាន់ពូជសាសន៍​” និង “​ការ​ស្អប់ខ្ពើម​” ដោយ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​និង​សមាជិកសភា​ជាន់ខ្ពស់​, កាលពី​ឆ្នាំមុន​បាន​ហៅ​បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ថា​ជា​ប្រទេស “​សំរាម​និង​កខ្វក់​” ហើយ​បាន​និយាយ​អំពី “​ការ​លុកលុយ​” របស់​ជន​ចំណាកស្រុក​។​

លោក​ក៏បាន​រិះគន់​ផងដែរ​ថា លោក Barack Obama មិនបាន​កើត​លើដី​សហរដ្ឋអាមេរិក​ទេ​ហើយ​ដូច្នេះ​មិនអាច​ធ្វើជា​ប្រធានាធិបតី​ស្របច្បាប់​បានឡើយ​។​

កាលពី​ថ្ងៃអាទិត្យ លោក Trump បាន​បង្ហោះ Twitter ផ្តោតលើ​សមាជិកសភា​ជា​ស្ត្រី​នៃ​គណបក្ស​ប្រធានាធិបតី​នៅក្នុង​ការកត់សម្គាល់​ដែល​ហាក់ដូចជា​សំដៅ​ទៅលើ​ស្ត្រី​និយាយ​មិន​សំចៃមាត់​មួយក្រុម​។​

ទាំងនេះ​រួមមាន​នាង Alexandria Ocasio-Cortez នៃ​រដ្ឋ New York, នាង Ilhan Omar នៃ​រដ្ឋ Minnesota, នាង Rashida Tlaib នៃ​រដ្ឋ Michigan និង​នាង Ayanna Pressley នៃ​រដ្ឋ Massachusetts ។​

លោក Trump បានសរសេរថា “​ដើមឡើយ ពួកគេ​មកពី​ប្រទេស​ដែល​រដ្ឋាភិបាល​មាន​គ្រោះមហន្តរាយ​និង​អាក្រក់​បំផុត មាន​អំពើពុករលួយ​បំផុត​និង​អសមត្ថភាព​នៅក្នុង​ពិភពលោក​”​។​

លោក Trump បានសរសេរថា “​ហេតុអ្វី​បានជា​ពួកគេ​មិន​ត្រឡប់​ទៅវិញ​ហើយ​ជួយ​ជួសជុល​កន្លែង​ខូចខាត​ទាំងស្រុង​និង​ឧក្រិដ្ឋកម្ម​នៅ​កន្លែង​ដែល​ពួកគេ​មក​ទៅ​! បន្ទាប់មក​ត្រឡប់​មកវិញហើយ​ប្រាប់​យើង​ពី​របៀប​ដែល​ខ្លួន​ធ្វើបាន​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Trump មិនបាន​កំណត់​ចំឈ្មោះ​សម្រាប់​មតិយោបល់​វាយប្រហា​រ​នេះ​ទេ​៕ AFP

ដោយ ៖ ​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114