ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​ទីលាន​បាល់ទាត់​១០០ បានបញ្ចប់​នៅ​ខេត្តសៀមរាប​ដោយ​ជោគជ័យ​

​វគ្គ​ចុងក្រោយ​នៃ​គម្រោង​ទីលាន​បាល់ទាត់​១០០ របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ ខេ​ម​បូ​ឌា បាន​ធ្វើឡើង​ក្នុងថ្ងៃនេះ​ផ្ទាល់ នៅ​ខេត្តសៀមរាប​ដោយ​នាំមក​នូវ​ភាពជោគជ័យ​ក្នុងការ​បំពាក់​សម្ភា​រៈបា​ល់​ទាត់​ដល់​សាលាបឋមសិក្សា​ចំនួន​១00​សាលា​ទូទាំងប្រទេស​កម្ពុជា ដែល​សាលា​និ​មួយៗ​ទទួលបាន បង្គោល​ទី​២ ក្តារ​អម​តារាង​៤ បាល់​១០​គ្រាប់ អាវកាក់​៣០ និង​កោណ​ហាត់​បាល់​៤០​។​

គម្រោង​ទីលាន​បាល់ទាត់​១០០​នេះ ត្រូវបាន​ប្រកាស​តាំងពី​ខែមករា​ដើមឆ្នាំ​នេះ ដោយមាន​គោល​បំណង​បរិច្ចាគ​សម្ភារៈ​បាល់ទាត់​ដល់​សាលាបឋមសិក្សា​ចំនួន​១00​សាលា នៅ​ទូទាំងប្រទេស​កម្ពុជា​ដោយ ទទួលបាន​ការចូលរួម​ពី​អ្នកតំណាង​នៃ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ព្រមទាំង​សិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ នាយក នាយិកា​ជាច្រើន​នាក់​ដែល​ពីសា​លា​ចំនួន​១៤ នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

លោកស្រី ខៀវ វរៈ​ច័ន្ទ តំណាងឲ្យអ្នករៀបចំ​កម្មវិធី ដែល​ទទួលបន្ទុក​លើ​ដំណើរការ​គម្រោង​ទីលាន​បាល់ទាត់​១០០ បាន​មានប្រសាសន៍ថា « ដោយសារតែ​គំនិត​ផ្ដួចផ្ដើម ​នៃ​គម្រោង​នេះ កុមារ​រាប់ពាន់​នាក់​នៅ​ទូទាំង​កម្ពុជា​ទទួលបាន និង​អាច​ប្រើប្រាស់​សម្ភារៈ​បាល់ទាត់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ និង​ក្រុមការងារ​ទាំងអស់​មាន​មោទនភាព​យ៉ាងខ្លាំង​»​។​

សូមបញ្ជាក់ថា គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​រាប់ពាន់នាក់​នៅក្នុង​សាលាបឋមសិក្សា និង​សហគមន៍​របស់​ពួកគេ​នៅ​ទូទាំងប្រទេស ដែល​នេះ​បន្ត​ជំរុញ​ឲ្យ អេ អាយ អេ ខេ​ម​បូ​ឌា នៅតែ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការជួយ​យុវជន​កម្ពុជា​ឲ្យ​ចាប់យក​បែបផែន​រស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។​

គួរឲ្យ​ដឹងផង​ដែរ​ថា តាមរយៈ​ក្រុមហ៊ុន AIA លី​គ​កំពូល​កម្ពុជា​ទទួលបាន​ការបណ្តុះបណ្តាល​ពី​សំណាក់​គ្រូបង្វឹក​មកពី​ក្លិប​បាល់ទាត់ Tottenham Hotspurs ដែលមាន​ឈ្មោះថា « វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទាត់​សម្រាប់​សហគមន៍ » ជាមួយនឹង​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្ពុជា​ចំនួន​៥៦​នាក់ មកពី​ក្លឹប​នានា​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114