ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​ពង្រីក​ការ​ដា្ឋ​ន​ជួសជុល​ស្រះ​អង្គរវត្ត​ខាងជើង ​ដើម្បី​ព​ន្លឿ​ន​ការងារ​បន្ថែម​ទៀត​

សៀមរាប​​ ៖ ​ដោយ​មើលឃើញ​ពី​ស្ថានភាព​ជាក់ស្តែង ​នៃ​ការដ្ឋាន​ជួសជុល​ស្រះ​ទឹក​ខាងជើង ​នៃ​ប្រាសាទអង្គរវត្ត​មាន​ភា​ព​តូចចង្អៀត ពិបាក​ក្នុងការ​បំពេញការងារ ធ្វើ​ឲ្យ​ដំណើរការ​ជួសជុល​មាន​ភាព​យឺតយ៉ាវ អាជ្ញាធរ​ជាតិ​អប្សរា ​នឹង​ពង្រីក​ការដ្ឋាន​នេះ​បន្ថែម ដើម្បី​មាន​ភាព​ងាយស្រួល​ដល់​ការ​បំពេញ​ការងារ ​និង​ព​ន្លឿ​ន​សកម្មភាព​ជួសជុល​។​

លោក​ឡុង កុសល អ្នកនាំពាក្យ​ និង​ជា​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៥​កក្កដា​នេះ​ថា ពីមុន​ក្រុមការងារ​បាន​ចុះ​សិក្សា​ និង​កំណាយ​រួចមកហើយ ចឹ​ង​ទេ​ នៅ​គ្រានេះ​ ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា នឹង​ចាប់ផ្ដើម​ជួសជុល​យកតែ​ម្តង​។​

លោក​បន្តថា​ តាម​រយៈ​សកម្មភាព​នេះ ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ខ្លះ​ដល់​ការ​ផ្តិត​យក​រូបភាព​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត​ខ្លះៗ​។ ដូច្នេះហើយ សូម​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មគ្គុទ្ទេសក៍​ទេសចរ មេត្តា​យោគ​យល់​ចំពោះ​ការបិទ​មិន​ឲ្យ​ដំណើរការ​ផ្នែក​ខ្លះ​នៃ​ស្រះ​ខាងជើង​មួយរយៈ និង​សូម​ទៅ​ថតរូប​នៅ​ស្រះ​ខាងត្បូង​វិញ​ព្រោះ​អាច​ថតរូប​ស្អាត​ដូចគ្នា​ដែរ​និង ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អ្នកជំនាញ​បំពេញ​ការងារ​ជួសជុល​អភិរក្ស​សម្បត្តិ​ដូនតា​ខ្មែរ​ឲ្យ​បាន​ស្រួល​និង​ប្រកបដោយ​គុណភាព៕

ដោយ ៖ ​កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114