ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​បង្កើត​ក្រុមការងារ​ស្តីពី​ផលប៉ះពាល់​នៃ រូបិយប័ណ្ណ​ឌីជីថល​Libra របស់ Facebook នៅមុន​កិច្ចប្រជុំ G7

ប្រភពពី​រដ្ឋាភិបាល​បាន​និយាយថា រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ពិភាក្សា​លើ​ផលប៉ះពាល់​នៃ​កាក់​ឌីជីថល Libra ដែល​ត្រូវបាន​ស្នើឡើង​ដោយ​ក្រុមហ៊ុន Facebook ដែល​អាចមាន​លើ​គោលនយោបាយ​រូបិយវត្ថុ​និង​បទបញ្ជា​ហិរញ្ញវត្ថុ​មុនពេល​ប្រមូលផ្តុំ​មេដឹកនាំ​ហិរញ្ញវត្ថុ G7 ដែល​ប្រធានបទ​នេះ​នឹងត្រូវ​ឈរ​នៅ​ទីតាំង​លើ​គេ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​។​

​ក្រុមការងារ​ដែលមាន​ធនាគារ​ជប៉ុន ក្រសួង​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារ​សេវា​ហិរញ្ញវត្ថុ​ជា​សមាជិក​បានចាប់ផ្តើម​ប្រជុំ​នៅ​សប្តាហ៍​នេះ ហើយនឹង​សម្របសម្រួល​គោលនយោបាយ​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដែល​កាក់ Libra អាចមាន​លើ​បទបញ្ជា​គោលនយោបាយ​រូបិយវត្ថុ ពន្ធ និង​ទូទាត់​ជាដើម​។

​ប្រទេស​បារាំង​កំពុង​ប្រើ​តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ ក្នុងការ​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ពិនិត្យ​មើលថា​ធនាគារកណ្តាល​អាចធ្វើ​យ៉ាងណា​ដើម្បី​ធានាបាន​នូវ​រូបិយប័ណ្ណ​ឌីជីថល​ដូចជា Libra​ជាដើម​នេះ​ត្រូវបាន​គ្រប់គ្រង​ចាប់ពី​ការលាង​លុយ​ទៅដល់​ច្បាប់​ការពារ​អតិថិជន​។​

​ជប៉ុន​សង្ឃឹមថានឹង​ប្រមូលផ្ដុំ​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ដទៃទៀត​ដើម្បី​ពង្រីក​ក្រុមការងារ​មួយ​នេះ​ទៅជា​ក្រុម​ធំ​មួយ​នៃ​ក្រុម​និយ័ត​ករ​ហិរញ្ញវត្ថុ​និង​ពន្ធដារ ដោយ​បង្កើតជា​គោលនយោបាយ​ជាច្រើន​ដែល​អាច​ត្រូវបាន​ប៉ះពាល់​ដោយ​រូបិយប័ណ្ណ​ឌីជីថល​ទាំងនោះ​៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114