ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ទេសចរ​​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មកលេង​ភ្នំ​គូលែន ចុះ​មកវិញ​ហ្វ្រាំង​មិន​ស៊ី ​ក្រឡាប់​របួសធ្ងន់​ស្រាល​១២​នាក់

សៀមរាប ​៖​ សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា រថយន្ត​ទេសចរ​មួយ​គ្រឿង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មកលេង​ភ្នំ​គូលែន លុះ​ចុះ​មកវិញ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក្រឡាប់​ធ្លាក់​ចំរាក់​ភ្នំ​បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​ និង​ស្រាល​១០​នាក់​ក្នុងចំណោម​អ្នកដំណើរ​២៨​នាក់។

ហេតុការណ៍​នេះ​ កើតឡើង​នៅ វេលា​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុច ផ្លូវ​ចុះ​ពីលើ​ភ្នំ​គូលែន​ថ្មី​ខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​​​ បង្កឡើង​ដោយ​ខ្លួនឯង​នេះ​, រថយន្ត​ម៉ាក​HYUNDAI COUNTY ពាក់​ស្លាក​លេខ ភ្នំពេញ 3E: 6998 ឆ្នាំ​ផលិត 2004 ពណ៌​លឿង​ អ្នកបើកបរ​ឈ្មោះ កែវ មករា អាយុ ២៨​ឆ្នាំ រស់នៅ​ខេត្តកណ្តាល​។​អ្នក​រួមដំណើរ​សរុប ២៨ នាក់។

លោក​បន្តថា អ្នករងរបួស​សរុប ១២ នាក់ ស្រី ០៩ នាក់ ៖១/ ឈ្មោះ កែម សីហា​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​របួស​រយះ​ជើង​ខាងក្រោយ (​ស្រាល​)​។ ​២/​ឈ្មោះ សុ​ត សំអុន ភេទ ស្រី អាយុ​៤៣​ឆ្នាំ របួស​ត្រង់​ស្មា​ខាងឆ្វេង​។ ​៣/​ឈ្មោះ ផាត សោភា ភេទ ស្រី អាយុ​៤៨​ឆ្នាំ របួស ហត់​ខ្លាំង​ខុស​ពី​ធម្មតា​។​ ៤/​ឈ្មោះ ងួន សារ៉ាន់ ភេទ​ស្រី ​អាយុ​៥៧​ឆ្នាំ ​របួសស្រាល​។​ ៥/​ឈ្មោះ ងួន សុ​គុណ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ របួស រឹង​ថ្គាម ស្រាល​។​ ៦/​ឈ្មោះ ពេជ្រ ច័ន្ទ​បូរ​មី ភេទ​ស្រី អាយុ​១១​ឆ្នាំ របួស​បាក់ដង​កាំបិត​ខាងឆ្វេង​។ ​៧/​ឈ្មោះ សុខ សុវណ្ណ​រ៉ា​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​របួសស្រាល​។​ ៨/​ឈ្មោះ ហួន សុគន្ធា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ របួស​ហើម​ជង្គង់​ទាំង​២​និង​បាក់​ក៏​ដៃ​ឆ្វេង​។​៩/​ឈ្មោះ ប៉េ​ន សុ​ហាន ភេទ ប្រុស អាយុ ៤១​ឆ្នាំ របួស បាក់ដៃ​ខាងស្ដាំ​។​១០/ ឈ្មោះ លឿង គឹម​សៀង ភេទ​ស្រី អាយុ​អាយុ​៣៨​ឆ្នាំ របួស ក្បាល​(​ស្រាល​)​។​១១/​ឈ្មោះ គីម ចំរើន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ របួស​ត្រង់​ក្បាល​និង​ច្រមុះ អាចនិយាយបាន​។ ១២/​ឈ្មោះ ប៉ុក សុ​គុណ ភេទ​ស្រី​៤៧​ឆ្នាំ របួស ក្បាល​ពក​ចំហៀង​ឆ្វេង​។​

លោក​បញ្ជាក់​ថា បច្ចុប្បន្ន អ្នក​រង​របួស​ទាំង​អស់ ​បាន​ដឹក​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ចំពោះ​រថយន្ត​សមត្ថកិច្ច​ បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី ដោះស្រាយ​តាម​នីតិវិធី៕

ដោយ ៖ កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114