ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ម្នាក់ ​ជាប់ពន្ធនាគារ​រឿង​ចែកចាយ​គ្រឿងញៀន ចេញ​មក​វិញ​ចែកចាយ​គ្រឿងញៀន​ម្តង​ទៀត​ ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​

ឧ​ត្ត​រ​មានជ័យ​ ៖​ ស្ត្រី​ម្នាក់​ឈ្មោះ ញឹម ងិះ ភេទ​ស្រី អាយុ ៣៩​ឆ្នាំ (​មុខសញ្ញា​ចេញពី​ពន្ធនាគារ ករណី​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​)​ នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​ត្រូវ​បាន​​​​​​​ភ្នាក់ងារ​សម្ងាត់​​រាយការណ៍​ថា​ ៖ ​សង្ស័យ​នៅតែបន្តលាក់​ទុក​សារធាតុ​ញៀន។

បន្ទាប់មក កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ចំនួន​០៤​នាក់ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ជ័យ វាសនា នាយ​ប៉ុស្តិ៍ បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត និង​ត្រួតពិនិត្យ​ផ្ទះ​ខាងលើ កាលពី​វេលា​ម៉ោង​០៨​និង​៥៥​នាទី ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩ ចំណុច ភូមិ/សង្កាត់​ខាងលើ​។​

​ជា​លទ្ធផល ​សមត្ថកិច្ច​យើង​រក​ឃើញ​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ផ្កាឈូក ចំនួន​២០០​គ្រាប់ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​) ចំនួន​៦​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ព្រមទាំង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត។​

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ​ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕

ដោយ ៖ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114