ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Step និង ស្រីឡាង បង្ហាញតំបន់ប្រវត្តិសាស្រ្តខ្មែរដែលពោរពេញទៅដោយ………..

សមាគមថតរូបផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទដៃOPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា OPPO Photography Academyបានចាប់ផ្តើមបេសកម្មលើកដំបូងរបស់ខ្លួនទៅកាន់ខេត្តព្រះវិហារ និង ខេត្តសៀមរាប ដែលជាទឹកដីដ៏អច្ឆរិយៈសម្បូរទៅដោយប្រាង្គប្រាសាទបុរាណខ្មែរ និង ប្រវត្តិសាស្រ្តដ៏ល្អផូផង់ ដោយមានការចូលរួមដំណើរពីកំពូលតារាចំរៀងដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យនោះ គឹ លោក Step និង កញ្ញា សាឡាត់ ស្រីឡាង ដែលជាតារាសម្តែងស្រីកំពុងមានកេរ្តិ៍ឈ្មោះគួរសមដែរក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ព្រមទាំងអ្នកជំនាញថតរូបជាច្រើនរូបទៀត។ តាមរយៈការបង្ហោះរូបភាពនៅលើបណ្តាញសង្គមរបស់ លោក Step និង ស្រីឡាង នៅលើទឹកដីខេត្តទាំងពីរ ឃើញថាមានចំនួនអ្នកចូលមើល និងចំនួនអ្នក Like ច្រើនមែនទែន ជាពិសេសអ្នកទាំងពីរបានបង្ហាញរូបភាពនៅតំបន់ប្រាសាទកោះកេរ្តិ៍ និង តំបន់ប្រាសាទអង្គរវត្ត(អង្គរតូច)ដែលជាសម្បត្តិបេតិកភណ្ឌរូបីរបស់ប្រជាជាតិខ្មែរ ដែលមិនអាចកាត់ថ្លៃបាន។ យោងតាមការឲ្យដឹងរបស់តារាចំរៀង និង តារាសម្តែង ដ៏ស្រស់សោភាទាំងពីររូបនេះបានឲ្យដឹងថា OPPO Photography Academy គឺជាសមាគមថតរូបមួយដែលបានជួយបណ្តុះបណ្តាលដល់អ្នកដែលស្រលាញ់ការថតរូបបែបច្នៃប្រឌិតតាមទូរស័ព្ទដៃReno 10X Zoomដើម្បីបង្ហាញពីស្នាដៃរបស់ពួកគេស្តីអំពីវប្បធម៌ អរិយធម៌ជាតិខ្មែរ ទៅកាន់ពិភពលោកឲ្យកាន់តែល្បីរន្ទឺ។

បុរសសង្ហារភ្នែកតូចកូនកាត់ចិនលោក Step បានឈរថតនៅពីមុខប្រាសាទកោះកេរ្តិ៍ដ៏ល្បីរបស់ខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន មានចំងាយ ៧២គ.ម តាមផ្លូវជាតិលេខ ២៣គ.ម ពីទីរួមខេត្តសៀមរាប និង តាមផ្លូវលេខ ២១១ និង ផ្លូវលំ ចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។ ប្រាសាទកោះកេរ្តិ៍ សាងសង់លើផ្ទៃដី ខ្ពង់រាប ដែលមានឈ្មោះថាឆកគគី ដោយព្រះបាទជ័យវ័រ្មនទី៤ អំឡុងឆ្នាំ(៩២៨-៩៤២)។ ប្រាសាទកោះកេរ្តិ៍មានលក្ខណៈ ជាប្រាសាទភ្នំ មានកំពស់ប្រមាណ ៣៥មែត្រ ចែកចេញជា៧ ថ្នាក់ បីដូចជាមហាចេតិយ៍ បែរមុខទៅទិសខាងលិច ទៅរករាជធានី     អង្គរ។ វាជារាជធានីចំណាស់បែបបុរាណ ដែលមានអាយុកាលជាង ១០០០ឆ្នាំ មកហើយ។ ចំណែកស្រីស្អាតលេងកម្ពស់ សាលាត់ ស្រីឡាងវិញ បានឈរបង្ហាញរាងដ៏ស្រឡូនរបស់ខ្លួននៅតាមជ្រុងនានានៃបរិវេណប្រាសាទអង្គរតូចដែលមើលទៅស្ទីលថតរូបរបស់នាង ស្អាតមិនចាញ់តារាក្រៅស្រុកឡើយ!

ស្ទីលថតរបស់នាងហាក់បានកំពុងប្រាប់ពិភពលោកថាប្រាសាទអង្គរវត្តគឺជាកេរ្តិ៍តំណែលរបស់ជាតិខ្មែរ ហើយប្រទេស​កម្ពុជាក៏​ចាប់​ផ្តើម​ប្រើ​ទង់​ជាតិដែលមាន​រូបប្រាង្គ​ប្រាសាទ​អង្គរ​វត្តចាប់តាំងពីឆ្នាំ1850 មកម្ល៉េះ ​ដើម្បីបង្ហាញពីអារ្យធម៌ដ៏​ខ្ពង់​ខ្ពស់របស់ជាតិខ្មែរដែលមិនអាចកាត់ថ្លៃបាន ហើយប្រាសាទអង្គរវត្តត្រូវបានគេចាត់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកចាប់ពីតាំងពីឆ្នាំ 1992 របស់​អង្គការ​យូណេស្កូ ដែលវាគឺ​ជាមហា​កិត្តិយស​មួយ​សម្រាប់​ប្រជាជន​ខ្មែរ ហើយកូនខ្មែរគ្រប់ជំនាន់ត្រូវមានកាតព្វកិច្ច​​ទទួល​​ខុស​ត្រូវអភិរក្សថែរក្សាប្រាសាទបុរាណប្រវត្តិសាស្រ្តនេះទាំងពេលបច្ចុប្បន្នកាល និង អ​នាគតកាល ថែមទាំងត្រូវមានមោទកភាពចំពោះសម្បតិមហាសាលនេះទាំងនៅក្នុងស្រុក និង នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិថែមទៀតផង។ ដើម្បីទទួលបានរូបថតដ៏ស្រស់ស្អាត និង ភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ លោកអ្នកអាចចូលទៅកាន់ Page ផ្លូវការនេះ

https://www.facebook.com/oppoacademykh/៕

សម្រង់ឯកសារពីអាជ្ញាធរអប្សរា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114