ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​បើក​វេទិកា​ ​ការលើក​កម្ពស់ សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ក្រោម​ប្រធានបទ “​យុវវ័យ​ផ្សារ​ភ្ជាប់​នឹង​ព្រះពុទ្ធសាសនា”

ឧ​ត្ត​រ​មានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩ នេះ ឯកឧត្ដម ប៉ែន វិបុល អនុរដ្ឋលេខាធិការ​ក្រសួងធម្មការ និង​សាសនា អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​វេទិកា​ការ​លើកកម្ពស់ សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ក្រោម​ប្រធានបទ “​យុវវ័យ​ផ្សារភ្ជាប់​នឹង​ព្រះពុទ្ធសាសនា​”។

វេទិកា​មួយ​នេះ​ មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​អប់រំ​ដែល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ចំពោះ​យុវវ័យ​ក្រុមគ្រួសារ​ និង​សង្គម​ទាំងមូល​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ទាំងនេះ​ ទាមទារ​ឲ្យ​យុវវ័យ​ ក៏​ដូច​ជា ​ក្រុមគ្រួសារ​រួមគ្នា​ធ្វើខ្លួន​ឲ្យ​ទៅជា​មនុស្ស​ល្អ​។

​ក្នុងនោះ​ ក៏​មាន​ការ​ខិតខំ​ទូន្មាន​កូនចៅ​អំពី​ការ​ដឹង​បុណ្យ ដឹង​បាប​ ដឹងគុណ ​និង​ទោស ​ហើយ​ធ្វើជា​គំរូ​ល្អ​ដល់​កូនចៅ​ជំនាន់​ក្រោយ ​ដើម្បី​ជា​ប្រយោជន៍​នៅ​ក្នុង​ក្រុម​គ្រួសារ​ និង​សង្គមជាតិ​នៅ​មន្ទីរ​ទំនាក់​ទំនង​ និង​អធិការកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ក្នុង​ពិធី​បើក​វេទិកា​ការ​លើក​កម្ពស់ សីលធម៌​សង្គម តម្លៃ​ស្ត្រី​ និង​គ្រួសារ​ខ្មែរ ក្រោម​ប្រធានបទ យុវ​វ័យ​ផ្សារភ្ជាប់​នឹង​ព្រះពុទ្ធសាសនា ក៏​មាន​សិស្សានុសិស្ស​ចូលរួម​ចំនួន​៦០០​នាក់​ផង​ដែរ​៕

ដោយ ៖ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114