ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ព្យុះ​ទី​៥ ឈ្មោះ ដា​ណាស់ នឹងធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់ សមុទ្រ​នឹងមាន​ភ្លៀង ច្រើន ខ្យល់​ខ្លាំង​បង្កើត​ទៅជា​រលក​ធំៗ

ភ្នំពេញ​ ៖ កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ព្យុះ​ទី​៥ ឈ្មោះ ដា​ណាស់ Dana’s នៅ​ថ្ងៃស្អែក​ទី​១៧​កក្ក​ដា នេះ នឹង​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់ សមុទ្រ​នឹង​មាន​ភ្លៀង ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ច្រើន ខ្យល់​ខ្លាំង​បង្កើត​ទៅជា​រលក​ធំ និង​ខ្ពស់ៗ និង មាន​ភ្លៀង​ពី មធ្យម​ទៅ ដោយ​កន្លែង។

យោង​តាម​សេចក្តី​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹង​ថា ខ្យល់មូសុង​និរតី​បាននឹងកំពុង​បង្កើន​ឥទ្ធិពល​មក​លើ​តំបន់​មាត់សមុទ្រ គួបផ្សំ​នឹង​សម្ពាធ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​។ វិសម្ពាធ​និង​បំប្លែង​ខ្លួន​ទៅជា​ព្យុះ​ទី ៥​ឈ្មោះ​ដា​ណាស់ នា​ថ្ងៃស្អែក​នេះ មាន​ទិសដៅ​ឆ្ពោះទៅកាន់​ប្រទេស​ចិន​ភាគ​ខាងកើត។ ឥទ្ធិពល​ព្យុះ​ទី​៥ ឈ្មោះ ដា​ណាស់ Dana’s នឹងធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់ សមុទ្រ​នឹង​មាន​ភ្លៀង ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ច្រើន ខ្យល់​ខ្លាំង​បង្កើត​ទៅជា​រលក​ធំ និង​ខ្ពស់ៗ និង​បណ្ដា​ខេត្ត​រាជធានី​ផ្សេងទៀត​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដោយ​កន្លែង។

ក្រសួង​បន្ត​ថា ព្យុះ​នេះ​នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​នូវ​ឥទ្ធិពល​ដូចខាងក្រោម​នេះ -​បណ្ដា​ខេត្ត​នៅ​មាត់សមុទ្រ​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ខ្យល់​ខ្លាំង​បង្កើតជា​រលក​ធំ​ខ្ពស់ៗ។ -​បណ្ដា​ខេត្ត​និង​រាជធានី​នៅ​តំបន់​ទំនាប​កណ្ដាល​ខាងត្បូង​ភាគ​កណ្ដាល​និង​ភាគ​ខាងកើត ដែល​មាន​ព្រំប្រទល់​ជាប់​វៀតណាម​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ប្រជុំ​ទៅ​បង្គួរ​ទន្ទឹម​នឹង​នោះ​ក៏​អាច​មាន​ភ្លៀង​ខ្លាំង​ដោយ​កន្លែង​ផងដែរ​។ -​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​និង​ខ្ពង់រាប​និង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ទន្ទឹម​នឹងនោះ​ក៏​អាចមាន​កន្លែង​ខ្លះ​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ​។

ទន្ទឹម​នឹង​នេះ​ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ក៏បាន​អំពាវនាវ​ឲ្យ​អ្នកនេសាទ ក៏ដូចជា​ភ្ញៀវទេសចរ​ដែលមាន​បំណង​ធ្វើដំណើរ​ទៅកាន់​តំបន់​ឆ្នេរ​និង​កោះ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114