ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌដូនពេញ ​ចុះ​ផ្អាក​ការដ្ឋាន​សំណង់​កម្ពស់​៦​ជាន់ ​ព្រោះ​គ្មាន​ច្បាប់​សាងសង់​ត្រឹមត្រូវ

ភ្នំពេញ ​៖ ​សំណង់​កំពុង​សាងសង់​មាន​កំពស់​៦​ជាន់​ទំនងជា​ខុន​ដូរ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ចុះ ផ្អាក​ដំណើរ​ការសាងសង់​ដោយ​សង្ស័យថា​ ការដ្ឋាន​សំណង់​នោះ​មិន​មាន​ច្បាប់​គ្រប់គ្រាន់​។

​ប្រតិបត្តិការ​ចុះ​ផ្អាក​ការដ្ឋាន​សំណង់​ប្រទេស​ការដ្ឋាន​សំណង់​មួយ​កន្លែង​នោះ​បាន ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែកក្កដា ​ឆ្នាំ​២០១៩​ នៅ​ចំណុច ទីតាំង​ក្បាលដី​លេខ ៣០៩​និង ៣៦២​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ភូមិ ១៥​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ដែល​ដឹកនាំ​ដោយ​លោក​ម៉ុក ច័ន្ទ​ករុណា អភិបាលរង ខណ្ឌ​ដូនពេញ​ទទួល​ផ្នែក​សំណង់​និង​លោក​សុខ ពិសី នាយករង​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ​ការដ្ឋាន​សំណង់​ដែល​ត្រូវ​បាន​ចុះ​ផ្អាក​នេះ​ជា​របស់​ឈ្មោះ​លាង ហាក់ ភេទ​ប្រុស​។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ពេល​ចុះទៅ​ដល់ទី​តាំង​ជាក់ស្តែង​ពិនិត្យ​ឃើញ​ថា ​ការដ្ឋាន​សំណង់​កំពុង​សាងសង់​បាន​៧០%​ហើយ​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​សាងសង់​បាន​ត្រឹមត្រូវ​ឡើយ​។ ជាមួយគ្នា​នោះ​ដែល​ក្រុមការងារ​បាន​ឲ្យ​លោកស្រី​អនុប្រធាន​ភូមិ ១៥ ទាក់ទង​ទៅ​ម្ចាស់​សំណង់​ដើម្បី​យក​ឯកសារ​ពាក់ព័ន្ធ​នឹង​ច្បាប់​អនុញ្ញាត​សាងសង់​មក​បង្ហាញ​ក្រុមការងារ​តែ​ម្ចាស់​ការដ្ឋាន​សំណង់​មិន​សហការ​ទេ​ក្រុមការងារ​បាន​ណែនាំ​ម្ចាស់​ការដ្ឋាន​ដូចខាងក្រោម ទី​១ ត្រូវ​ផ្អាក​សកម្មភាព​សាងសង់​ជា​បណ្ដោះអាសន្ន​ហើយ​ត្រូវ​ជំរុញ​ពាក្យ​ស្នើសុំ​អនុញ្ញាត​សាងសង់​ឲ្យ​បាន​ចប់​សព្វគ្រប់​រួច​រាយការណ៍​មក​រដ្ឋបាល​ខណ្ឌ​សិន​ ទើប​អាច​បន្ត​ការ​សង់​សង់​ដោយ​ទុក​រយៈពេល ២០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ធ្វើ​កំណត់ហេតុ​នេះ​ទៅ​ទី​២ ក្រុម​ជាង​កម្មករ​ទាំងអស់​ត្រូវ​ផ្អាក​សកម្មភាព​ទាំងអស់​ និង ​មិន​ត្រូវ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​នោះ​ទេ​ ដើម្បី​ការពារ​សុវត្ថិភាព។ ក្នុង​សកម្មភាព​នោះ​ដែល​ម្ចាស់​ការដ្ឋាន​បាន​ឯកភាព​តាម​ការណែនាំ​របស់​អាជ្ញាធរ​ទាំងស្រុង​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114