ព័ត៍មានទាន់​ហេតុការណ៏
Search

​ខ្សែការពារ Matthijs de Ligt យល់ព្រម​ផ្ទេរ​ទៅលេង​ជាមួយ​ក្លិប Juventus

សារព័ត៌មាន​ហូ​ឡង់ និង​អ៊ីតាលី បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្សែការពារ Matthijs de Ligt បាន​យល់ព្រម​ចូល​លេង​ជាមួយ​ក្លិប Juventus ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ​ថា​តើ ក្លិប​នៅ​ទីក្រុង Turin​មួយ​នេះ យល់ព្រម​នឹង​តម្លៃ​ជាមួយ​ក្លិប Ajax​ហើយ​ឬ​នៅ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កីឡាករ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​វ័យ​១៩​ឆ្នាំ​ម្នាក់​នេះ ដែល​ធ្វើជា​ប្រធាន​ក្រុម Ajax​ដឹកនាំ​ពួកគេ​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League​នោះ បាន​យល់ព្រម​នឹង​ល​ក្ខ័​ន្តិ​កៈ​ផ្ទាល់ខ្លួន​រួចហើយ​ជាមួយ​ក្លិប Juventus ហើយ​លោក​បានធ្វើ​ដំណើរ​មកដល់​ទីក្រុង Turin​កាលពី​ថ្ងៃ​អង្គារ ហើយ​និង​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ពុធ​នេះ​។

សារ​ព័ត៌​មាននៅ​អ៊ីតាលី បាន​រាយការណ៍​ថា ក្លិប Juventus នឹង​បង់​ឲ្យ​ក្លិប Ajax៧៥​លាន​អឺរ៉ូ​។​ កីឡាករ De Ligt បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ទៅកាន់​ក្លិប​ឈានមុខ​គេ​ជាច្រើន​នៅ​អឺរ៉ុប ផងដែរ ក្រោយ​ទម្រង់​លេង​ដ៏​គួរ​ចាប់អារម្មណ៍​របស់​គាត់​សម្រាប់​ក្រុម Ajax និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ កាលពី​រដូវ​កាល​មុន​។

គាត់​លេង​បាន​១១៧​ប្រកួត​សម្រាប់​ក្រុម Ajax​នៅ​ការប្រកួត​ទាំងអស់ ដោយ​រកបាន​១៣​គ្រាប់ ដែល​រួមទាំង​៣​គ្រាប់ ពេលដែល​ក្រុម​របស់​គាត់​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ Champions League​កាលពី​រដូវ​កាល​មុន មុន​ពេល​ដែល​ពួកគេ​ចាញ់​គ្រាប់​បាល់​នៅ​នាទី​ផ្តាច់ព្រ័ត្រ ជាមួយ​ក្រុម Spurs​។

កីឡាករ De Ligt រកបាន​គ្រាប់​បាល់​ឈ្នះ​នៅក្នុង​ទីក្រុង Turin ពេលដែល​ក្រុម Ajax​ទម្លាក់​ក្រុម Juventus នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​។ គាត់​លេង​បាន​១៧​ប្រកួត​ផងដែរ​សម្រាប់​ក្រុម​ជម្រើសជាតិ​ហូឡង់​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114