ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Neymar វិលត្រឡប់​មក​ហ្វឹក​ហាត់​យឺត​ជាងគេ​១​សប្តាហ៍​ជាមួយ​ក្លិប PSG

កីឡាករ Neymar បាន​វិល​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ​ជាមួយ​ក្លិប Paris Saint-Germain កាលពី​ថ្ងៃ​ចន្ទ រយៈពេល​១​សប្តាហ៍​យឺត​ជាង​មិត្ត​រួម​ក្រុម​របស់គាត់ ពោលគឺ​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ពេល​មាន​អំណះអំណាង​ជម្លោះ​ថា ការចងចាំ​បាល់ទាត់​ដ៏​ល្អ​បំផុត​របស់គាត់ គឺ​ពេល​យកឈ្នះ​ក្រុម PSG ខណៈដែល​គាត់​លេង​ជាមួយ​ក្លិប Barcelona​។

វីដេអូ​ដែល​បាន​បង្ហោះ​នៅលើ​វែបសាយ​កាសែត​កីឡា​ប្រចាំថ្ងៃ L’Equipe ឃើញ​កីឡាករ​ប្រេ​ស៊ី​លវ័យ​២៧​ឆ្នាំ​ម្នាក់នេះ លាប​ពណ៌​សក់ទង់ដែង ដើរ​ចេញពី​រថយន្ត Mercedes នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប ស្ថិតនៅ​តំបន់​ជាយក្រុង​ប៉ារីស​។

ក្រោយ​មក​ទៀត គណនី Twitter ផ្លូវការ​របស់​គាត់ បាន​បង្ហោះ​រូបថត​កីឡាករ Neymar​កំពុង​ហ្វឹកហាត់​នៅ​កីឡាដ្ឋាន ជាមួយនឹង​ចំណងជើង​ថា “Back to training!”​។

គួរ​ឲ្យ​ដឹង​ថា ក្លិប PSG បានចាប់ផ្តើម​ផ្លូវការ​ការហ្វឹកហាត់​រប​ស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ជាមួយនឹង​ពាក្យចចាមអារ៉ាម​ថា កីឡាករ Neymar​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​វិលត្រឡប់​ទៅកាន់​ក្លិប Barcelona​វិញ​។

ក្លិប​ជើងឯក​បារាំង​មួយ​នេះ បាន​ឆ្លើយតប​វិញ​កាលពី​សប្តាហ៍​មុន ជាមួយនឹង​ការ​គំរាមកំហែង​ចាត់វិធានការ​ដ៏​ត្រឹមត្រូវ​មួយ​ប្រឆាំងនឹង​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​លើ​ពិភពលោក​ម្នាក់នេះ ដែល​បាន​និយាយថា លោក​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ចូលរួម​ការប្រកួត​សប្បុរសធម៌ ដែល​គ្រប់គ្រង​ដោយ​គ្រឹះស្ថាន Neymar Institute ផ្ទាល់ខ្លួន​របស់គាត់​។

កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ កីឡាករ Neymar​ដែល​បាន​ចូល​លេង​ជាមួយ​ក្លិប PSG​ក្នុងតម្លៃ​២២២​លាន​អឺរ៉ូ ពី​ក្លិប Barcelona​កាលពី​ឆ្នាំ​២០១៧​នោះ បានផ្តល់​អនុសាសន៍​ជាច្រើន ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង​របស់គាត់​ជាមួយ​ក្លិប កាន់តែ​ដុនដាប​ថែម​មួយកម្រិត​ទៀត និង​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​តាម​ព័ត៌មាន​សង្គម​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114