ព័ត៍មានទាន់​ហេតុការណ៏
Search

ទៅ​ជម្រះ​ស្មៅ​ចម្ការ ត្រឡប់​មក​វិញ​ចោរ​គាស់​ទ្វារ​លួច​លុយ​អស់​៧០០០ដុល្លារ

កំពង់ចាម​ ៖ ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ ​បាននិងកំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ ដែល​បានគាស់​ទ្វារ​លួច លុយ​និង​សម្ភារៈ​អស់​ជាច្រើន​ក្នុង​ខណៈ​ដែល​ម្ចាស់ផ្ទះ​ចេញទៅ​កាប់​ឆ្ការព្រៃ​។​

ប៉ូលិស​បានអោយដឹងថា ​នៅ​ថ្ងៃទី​16​ កក្កដា ​ឆ្នាំ​2019​វេលា​ម៉ោង​12 និង 30​នាទី ​មានឈ្មោះ​ជឹម ​ប៊ុន​ថេត​ ភេទ​ប្រុស​ អាយុ​30​ឆ្នាំ ​ជាតិខ្មែរ​ ទីលំនៅ​ភូមិ​ទួល​សំបួរ ​ឃុំ​​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ បាន​ប្តឹង​ថាៈ ​នៅ​វេលា​ម៉ោង​7.00​នាទី​ថ្ងៃ​ដដែល ​ខ្លួន​បាន​ចេញ​ពីផ្ទះ​ទៅ​រើ​រាន​ព្រៃ​ចម្ការ​នៅក្រោយ​ភូមិ​ចម្ងាយ​01​គីឡូម៉ែត្រ។ រហូតដល់​វេលា​ម៉ោង​11.00​នាទី​ថ្ងៃ​ដដែល​ខ្លួន​ត្រឡប់​ទៅដល់​ផ្ទះ​វិញ​ឃើញ​ស្រ​យ៉ូ​វ​ទ្វារផ្ទះ​ខាងក្រោយ​(​ផ្ទះ​តៀម​)​របូត​។ ​ពេលនោះ​ខ្លួន​បាន​ចូលទៅ​មើល​ក្នុងផ្ទះ​ឃើញ​ស្នាម​រើ​ជជុះ​សម្លៀក​បំពាក់​ ហើយ​បាន​មើល​ក្នុង​បន្ទប់​ដែល​ខ្លួន​ទុក​ប្រាក់​ ទើប​ដឹងថា​បាត់​កាបូបដៃ​មួយ​ដែលមាន​ប្រាក់​ដុល្លារ​ចំនួន​7000$(​ប្រាំ​ពីរពាន់​ដុល្លារ​អាមេរិក​)​ និង​ប្រាក់រៀល​ចំនួន​3000000៛(​បី​លាន​រៀល​) ហើយ​បាត់​ទូរស័ព្ទ​ដៃ​ថ្មី​(​ដាក់​លក់​រាល់ថ្ងៃ​)​ចំនួន​04​គ្រឿង​:

-​ម៉ាក​ViVO.02​គ្រឿង​សេរី​Y81i​ពណ៌​ក្រហម​01​គ្រឿង​សេរី​Y91i ពណ៌​ខៀវ​01​គ្រឿង​។​

-​ម៉ាក​OPPO​ចំនួន​02​គ្រឿង​សេរី​A3S​ពណ៌​ក្រហម 01​គ្រឿង និង ពណ៌​ខៀវ​01​គ្រឿង​។​

ប៉ូលិស​បាន​បន្តថា ​ក្រោយពី​បានទទួល​បណ្តឹង​ភ្លាម​ កម្លាំង​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ​ដើម្បី​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ស៊ើប​អង្កេត និង​​​ចងក្រង​សំណុំរឿង​តាម​នីតិ​វិធី៕

ដោយ ៖ អ សុផល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114