ព័ត៍មានទាន់​ហេតុការណ៏
Search

Facebook, Google និង InMobi បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៅលើ​ទឹកដី​កម្ពុជា

​ភ្នំពេញ​ ៖ ទីផ្សារ​ឌីជីថល​កំពុងតែ​មានកា​រ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា នឹង​កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន​អ៊ីនធឺណិត​ល្បីៗ​ជាច្រើន​នៅ​ពាសពេញ​សកលលោក​។ តាមរយៈ​តួលេខ​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​ដែលមាន​រហូត​ទៅដល់ 75% ហើយ​នាពេលនេះ ប្រជាជន​កម្ពុ​ជាជាង​ពាក់កណ្តាល​និយម​ប្រើប្រាស់ បណ្តាញ​សង្គម ដូចជា Facebook, Google និង InMobi ។​

​ក្រុមហ៊ុន Havas Socialyse ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា បាន​អញ្ជើញ​ក្រុមហ៊ុន​ឌីជីថល​ល្បីៗ​ចំនួន 3 ក្រុមហ៊ុន មកជួបជុំ​គ្នា​ជា​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រឹត្តិការណ៍​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​អំពី​ដំណោះស្រាយ​នានា ទាក់ទិន​នឹង​បណ្តាញ​សង្គម និង​វិស័យ​ឌីជីថល​ដល់​សហគមន៍​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​

កញ្ញា Anna Soliman ប្រធាន​ទីភ្នាក់ងារ​អភិវឌ្ឍន៍ APAC នៃ​ក្រុមហ៊ុន Facebook មានប្រសាសន៍​ឲ្យ​ដឹងថា​៖

«​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​កំពុងតែ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook និង Instagram ដើម្បី​បង្កើត​ការប្រាស្រ័យ​ទាក់ទង​ជាមួយគ្នា​ប្រកបដោយ​អត្ថន័យ​ជា​រៀងរាល់ថ្ងៃ​។​»

កញ្ញា ក៏បាន​បន្តទៀតថា​ ៖ «​ដូច្នេះ​ហើយ យើង​មកកាន់​ទីនេះ​ដើម្បី​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ Havas Socialyse ដែលជា​ដៃគូ​ដ៏​សំខាន់​របស់​យើង​មិន​អាច​ខ្វះ​បាន ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​អាជីវកម្ម​របស់​ប្រទេស​កម្ពុជា​ឱ្យ​បង្កើតបាន​នូវ​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​យ៉ាង​ប្រសើរ និង​ល្អឥតខ្ចោះ ក៏​ដូចគ្នា​ជាមួយ​នឹង​អតិថិជន​របស់​ពួកគេ​ផង ដែរ​។​»

សូម​ស្វែងយល់​អំពី​អ្វីដែល Facebook, Google, InMobi និង Socialyse ចង់​និយាយ​ពី​កម្ពុជា​៖

អំពី​ក្រុមហ៊ុន Havas Socialyse Cambodia

Socialyse ជា​ក្រុមហ៊ុន​ឌីជីថល​មួយ​ដ៏​ធំ​ដែលជា​សមាជិក​របស់​ក្រុមហ៊ុន Havas Group ដែល​កំពុងធ្វើការ​នៅតាម បណ្តា​ការិយាល័យ​ចំនួន 39 និង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួន 80 ។ ជាមួយនឹង​ការផ្តល់ជូន​នូវ​សេវាកម្ម​ផ្នែក​ឌីជីថល 360 ដឺ​ក្រេ ក្រុមហ៊ុន Havas Socialyse Cambodia ប្រមូលផ្តុំ​ទៅដោយ​អ្នកជំនាញ​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ និង​មាន​ទេពកោសល្យ​ខ្ពស់​ក្នុងស្រុក ហើយ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​ខិតខំ​បង្កើន​លទ្ធភាព​របស់ខ្លួន​បន្ថែមទៀត​ដើម្បី​សហការ​ជាមួយ​ដៃគូ​សកល​របស់​ក្រុមហ៊ុន Havas និង Vivendi Group ដែល​ក្រុមហ៊ុន​ទាំងនោះ​មានដូចជា Gameloft, Ekino និង Universal Music ជាដើម៕

ដោយ ៖ វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114