ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ប្ដេជ្ញា​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​អាណត្តិ​ទី​២

លោក Joko Widodo ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​ទើបតែ​ជាប់ឆ្នោត​ម្ដងទៀត​កាលពីពេល​ថ្មីៗ​នេះ​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា​បាន​គូសវាស​ចក្ខុវិស័យ​សម្រាប់​អាណត្តិ​ទី​២​របស់លោក ដោយបាន​សន្យាថា​នឹង​បង្កើន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ឱកាស​នៃ​ការវិនិយោគ​បន្ថែមទៀត​ដើម្បី​បង្កើត​ការងារ​កាន់តែច្រើន និង​ការរីកចម្រើន​នៃ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ។

ដោយមាន​ការរំខាន​ពី​តម្លៃ​ទំនិញ​ប្រភេទ​ស្រាល​ដូចជា​កាហ្វេ ស្រូវ​សាឡី​ជាដើម​នោះ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រឹង​យ៉ាង​ត្រដាបត្រដួស​ដើម្បី​លើកកម្ពស់​ការរីកចម្រើន​ឱ្យ​ឡើងដល់​៥%​នៅ​ប៉ុន្មាន​ឆ្នាំនេះ ទោះបីជា​មានការ​រីកចម្រើន​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ដោះស្រាយ​ភាព​តានតឹង និង​ការរៀបចំ​ទ្រព្យសម្បត្តិ​នៅ​ខាងក្រៅ​កោះ​ជ្វា​ដ៏​មាន​ប្រជាប្រិយភាព​។​

នៅក្នុង​កិច្ចប្រជុំ​មួយ​ដែលមាន​ការចូលរួម​ពី​អ្នកគាំទ្រ​រាប់ពាន់នាក់ លោក Widodo បាន​និយាយថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលជា​របៀបវារៈ​ដ៏​សំខាន់​មួយ​ក្នុង​អាណត្តិ​ទី​១ របស់លោក នឹងត្រូវ​បាន​ព​ន្លឿ​ន​បន្ថែម​ទៀត​ដើម្បី​ត​ភ្ជាប់​កំពង់ផែ និង​ព្រលានយន្តហោះ​នៅ​ទូទាំង​ប្រជុំ​កោះ​ទៅកាន់​មជ្ឈមណ្ឌល​កសិកម្ម និង​ទេសចរណ៍​នានា​។​

លោក​ក៏បាន​សង្កត់ធ្ងន់​ពី​ផែនការ​ជាច្រើន​ទៀត​ដើម្បី​ពង្រឹង​ធនធានមនុស្ស​ដែល​កំពុង​នៅ​ដើរ​ក្រោយ​ប្រទេសជិតខាង​ដទៃ​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ចំណេះ​ជំនាញ​របស់​កម្លាំង​ពលកម្ម​របស់​ប្រទេស​នេះ​។​

​លោក​ប្រធានាធិបតី​ក៏បាន​សន្យា​ផងដែរ​ថា នឹង​បើក​ឱ្យ​មានឱកាស​វិនិយោគ​បន្ថែម ដែល​ប្រទេស​នេះ​មាន​ការិយាធិបតេយ្យ​ហួសហេតុ និង​ការ​គិត​ប្រយោជន៍​ជ្រុល​នៅតែ​ជា​កម្លាំង​ដ៏​ខ្លាំងក្លា​មួយ​ក្នុងការ​បង្អាក់​ការដាក់ទុន​រកស៊ី​ពី​បរទេស​៕ REUTERS

Indonesia’s incumbent president Joko Widodo, who was re-elected on April’s election gestures as he delivers a speech to highlight his vision for the next five years in Bogor, West Java province, Indonesia, July 14, 2019. REUTERS/Willy Kurniawan


ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114