ព័ត៍មានទាន់​ហេតុការណ៏
Search

១​ថ្ងៃ ​ស្លាប់​៤​នាក់ ​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ ២​នាក់​ខ្មែរ ​និង​២​នាក់​ទៀត​បរទេស​

ភ្នំពេញ ​៖ ​យ៉ាងហោចណាស់​មាន​មនុស្ស​៤​នាក់ ​បាន​ស្លាប់​ក្នុងករណី​ផ្សេង​ពី​គ្នា​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ ដោយ​គ្រាន់តែ​១​ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​ពីរ​នាក់​ជនជាតិខ្មែរ​ និង​ពីរ​នាក់​ទៀត​ជនជាតិ​បរទេស​​ស្លាប់​ដោយសារ​ចង.ក​ ធ្វើ​អត្តឃាត ​និង​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត​បណ្តាល​ឲ្យ​គាំងបេះដូង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ករណី​ស្លាប់​លើក​ទី​១ ​បាន​កើតឡើង​កាលពី​ម៉ោង​១៤​និង​០០​នាទី​ ថ្ងៃទី​១៦​ខែ​កក្កដា​ ឆ្នាំ​២០១៩​ ចំណុច​ផ្ទះសំណាក់ និង ភោជនីយដ្ឋាន ញូ​វ​ហ្វឺ​ប៉ារីស​(NEW PHO PARIS RESTAURANT & GUESTHOUSE)​បន្ទប់​លេខ​១១៥ ជាន់​ទី​ឡៅតឿ ផ្ទះ​លេខ​៤៣ ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

សព​ ឈ្មោះ​លីម សេ​លី ជនជាតិខ្មែរ​សញ្ជាតិ​បារាំង​(FRANCH ) ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​14DR97589។

ក្រោយពី​សភាពការណ៍​កើតឡើង​ កម្លាំង​ជំនាញ​ខណ្ឌ និង​ ប៉ុស្តិ៍​ បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែងកើត​ហេតុ ហើយ​បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេស​វិឡា​សាស្ត្រ ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ និង​លោកគ្រូ​ពេទ្យ​កោសល្យវិច័យ​រាជធានី ដើម្បី​បង្កើត គណៈកម្មការ​ធ្វើ​ត្រួតពិនិត្យ​កោសល្យវិច័យ​ពិនិត្យ​សព​។​

ជា​លទ្ធផល​តាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ​នង សុវណ្ណ​រ័ត្ន​ និង​ការិយាល័យ ជំនាញ​បច្ចេកទេស ​បាន​បញ្ជាក់​ថា សព​ស្លាប់​ដោយសារ​គាំងបេះដូង (​អាច​បណ្ដា​យមក​ពី​ជំងឺលើសឈាម)។

ក្រោយពី​ពិនិត្យ​រួច​ ខាង​ជំនាញ​បច្ចេកទេស​ បាន​ដឹក​សាកសព​យកទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ហៅ​ពេទ្យ​រុស្សី​) ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ ករណី​ស្លាប់​លើក​ទី​២ កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី​ ថ្ងៃទី​១៦ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះសំណាក់ វ៉ា​យ​រី​វើ​១ ផ្ទះ​លេខ​១៤២A បន្ទប់​លេខ​២០៩ ជាន់​ទី​២ ផ្លូវ​លេខ​១៧២ ក្រុមទី​១៨ ភូមិ​៤ សង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សព​ឈ្មោះ​GURIANOV ALEKSEI ជនជាតិ​រុស្ស៊ី​(RUSSIAN) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​72 9284081។

ក្រោយពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែង​កើត​ហេតុ ហើយ​បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេស​វិទ្យា​សាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ និង​លោកគ្រូ​ពេទ្យ​កោសល្យវិច័យ​រាជធានី ដើម្បី​បង្កើត គណៈកម្មាធិការ​ធ្វើ​ត្រួតពិនិត្យ​កោសល្យវិច័យ​ពិនិត្យ​សព​។​

ជា​លទ្ធផល​តាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​នង សុវណ្ណ​រ័ត្ន ​និង​ ការិយាល័យ​ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់​ថា​ សព​ស្លាប់​ដោយ​ចង.ក។ ​សម្ភារៈ​សព​មាន​លិខិត​ឆ្លង​ដែន​លេខ​៧២ 9284081​កាត់​ATM ចំនួន​០៣​សន្លឹក​ទូរស័ព្ទ​ដៃ​ម៉ាក OPPO​ ចំនួន​០១​គ្រឿង​។​ ចំពោះ​សម្ភារៈ​ខាងលើ​បាន​ប្រគល់ឲ្យ​ការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​​នីតិ​វិធី​ដើម្បី​រក្សាទុក​។​

ក្រោយពី​ពិនិត្យ​រួច​ ខាង​ជំនាញ​បច្ចេកទេស​ បាន​ដឹក​សាកសព​យកទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ហៅ​ពេទ្យ​រុស្សី​) សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​ករណី​ស្លាប់​លើក​ទី​៣ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃទី​១៦​ ខែ​កក្កដា ​ឆ្នាំ​២០១៩ មាន​ជនបរទេស​ស្លាប់​នៅ​ចំណុច​ផ្ទះជួល​លេខ​៣១E0Z បន្ទប់​គ្មាន​លេខ ជាន់​ទី​២ ផ្លូវ​លេខ​២០០ ក្រុមទី​៧៩ ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។​

សព​ឈ្មោះ​JACOBS PETER MICHAEL ជនជាតិ​អូស្ត្រាលី​(Australia) ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​N2207893។

ក្រោយពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែងកើត​ហេតុ ហើយ​បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេស​វិឡា​សាស្ត្រ កា​រិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ និង​លោកគ្រូ​ពេទ្យ​កោសល្យវិច័យ​រាជធានី ដើម្បី​បង្កើត គណៈកម្មការ​ធ្វើ​ត្រួតពិនិត្យ​កោសល្យវិច័យ​ ពិនិត្យ​សព​។​

ជា​លទ្ធផល​តាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ នង សុវណ្ណ​រ័​ត្ឋ​ និង ​ការិយាល័យ ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់ថា សព​ស្លាប់​ដោយសារ​គាំងបេះដូង (​អាច​បណ្ដា​យមក​ពី​ប្រើប្រាស់​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តាមីន​)​។ ​សម្ភារៈ​សព​កាត់​ATM ចំនួន​០២​សន្លឹក​ទូរស័ព្ទ ចំនួន​០១​គ្រឿង ម៉ា​ស៊ីន​ថត ចំនួន​០២​គ្រឿង កុំព្យូទ័រ ឡេ​ប​ថប​ចំនួន​០១​គ្រឿង​។​ ចំពោះ​សម្ភារៈ​ខាងលើ​បាន​ប្រគល់​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ដើម្បី​រក្សាទុក​។​

ក្រោយពី​ពិនិត្យ​រួច​ ខាង​ជំនាញ​បច្ចេកទេស ​បាន​ដឹក​សាកសព​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ហៅ​ពេទ្យ​រុស្សី​) ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​ បាន​បញ្ជាក់​ទៀត​ថា ​ករណី​ស្លាប់​លើក​ទី​៤​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃទី​១៦​ ខែ​កក្កដា​ ឆ្នាំ​២០១៩ ​មាន​ករណី​ជនអនាថា​ឈឺ​ស្លាប់​នៅ​ចំណុច​បរិវេណ​សាលា​ចតុមុខ​(​បណ្ណាល័យ​ចំហ​) ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ភូមិ​១ សង្កាត់ សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​សព​ឈ្មោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អា​យុក​ប្រហែល​៤០​ឆ្នាំ ទីលំនៅ​និង​មុខរបរ​មិន​ពិត​ប្រាកដ​។​

ក្រោយពី​ពិនិត្យ​រួច ​បាន​ដឹក​សព​យក​ទៅ​បូជា​នៅ​វត្ត​ទួល​ស​ត្ថា​វ័​ន្ត​ ហៅ​វត្ត​ទួល​អស់លោក នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ​៕

ដោយ ៖ ​រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114