ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ាឡេស៊ី​គ្រោង​ប្ដឹងទៅ​អង្គការ WTO ជុំវិញ​ការ​រឹតត្បិត​ដូងប្រេង​របស់​សហភាព​អឺរ៉ុប

រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​នឹងដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ខែវិច្ឆិកា​នេះ​ដើម្បី​ប្រឆាំងនឹង​វិធានការ​របស់​សហភាព​អឺរ៉ុប​ក្នុងការ​លុបបំបាត់​ដូងប្រេង​ចេញពី​ការប្រើប្រាស់​ក្នុង​ឥន្ធនៈ​សម្រាប់​យានយន្ត​នៅក្នុង​ប្លុក​មួយ​នេះ​។​

​លោកស្រី Teresa Kok រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​សំខាន់ៗ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​កម្មវិធី​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា “​និយាយ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ចាស​គឺ​យើង​កំពុង​តាមដាន​រឿងនេះ​ហើយ​។ ការពិតទៅ ឯកសារ​ទាំងអស់នោះ​ពេលនេះ​កំពុង​ស្ថិតនៅ​ការិយាល័យ​របស់​មេធាវី​… ពួកគេ​កំពុងតែ​ជួយ​យើង និង​ជួយ​យើង​រក​អ្នកជំនាញ​ណា​ដែល​អាច​ជជែក​តវ៉ា​រឿងនេះ​នៅ WTO បាន​” ។ អ្នកយកព័ត៌មាន​បន្ទា​ប់​ពី​ព្រឹត្តិការណ៍​ឧស្សាហកម្ម​មួយ​កាលពី​ថ្ងៃ​ចន្ទ​។​

​គណៈកម្មការ​អឺរ៉ុប​កាលពីដើម​ឆ្នាំនេះ​បានសម្រេច​កាត់ផ្ដាច់​ប្រេងឥន្ធនៈ​សម្រាប់​យានយន្ត​ដែល​ផ្សំ​ពី​ដូងប្រេង​ក្នុង​ផ្នែក​មួយ​នៃ​ថាមពល​ដែល​អាច​កកើត​ឡើងវិញ​របស់ខ្លួន ក្រោយពី​មានការ​សន្និដ្ឋានថា​ការដាំដុះ​ដំណាំ​នេះ​អាច​នាំទៅ​ឱ្យមាន​ការកាប់​បំផ្លាញ​ព្រៃឈើ​ច្រើនពេក​។​

​គួរឱ្យ​ដឹង​ដែរ​ថា ម៉ាឡេស៊ី​គឺជា​ប្រទេស​ដាំ​ដុះ​និង​នាំចេញ​ដូងប្រេង​ច្រើនជាងគេ​លំដាប់​ទី​២​របស់​ពិភពលោក​បន្ទាប់ពី​ឥណ្ឌូណេស៊ី ហើយ​ត្រូវ​ពឹង​ផ្អែកលើ​ដំណាំ​មួយ​នេះ​ដើម្បី​រក​ចំណូល​ពី​បរទេស​មកវិញ​រាប់ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​រាប់រយ​ពាន់​កន្លែង​៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114