ព័ត៍មានទាន់​ហេតុការណ៏
Search

និយោជក​អាច​ប្រឈម​ជាប់ពន្ធ​ធនាគារ ព្រោះ​កូរ៉េខាងត្បូង​ចាត់ការ​ ការគំរាមកំហែង​នៅ​កន្លែង​ការងារ

ក្រោយពី​មានការ​ជួបប្រទះ​ការ​បៀតបៀន​នៅ​កន្លែងធ្វើការ​ជាច្រើន​ខែ​បន្ត​បន្ទាប់មក ទីបំផុត​បុគ្គលិក​នារី​ជនជាតិ​កូរ៉េខាងត្បូង​មួយរូប​ឈ្មោះថា Christine Jung បាន​ជួប​ទត​ល់​ជាមួយ​អ្នក​ដែល​បំពាន​លើ​រូបនាង ប៉ុន្តែ​បានត្រឹមតែ​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ និង​ត្រូវបាន​ប្ដឹង​ពីបទ​បរិហាកេរ្តិ៍​ពី​សំណាក់​និយោជក​របស់​នាង​ប៉ុណ្ណោះ​។​

​រឿងរ៉ាវ​របស់​នាង​គឺជា​អ្វីដែល​មិន​ប្រក្រតី​ឡើយ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​និយោជិត​ទាំងអស់​ត្រូវបាន​គេ​រំពឹងថា​ត្រូវ​បិទ​ភ្នែក​បិទ​ត្រចៀក​ចំពោះ​ការបំពាន​ទាំងឡាយ​ដែល​ធ្វើឡើង​ដោយ​បុគ្គល​មានអំណាច​។ ប៉ុន្តែ​ករណីនេះ​គួរ​ទទួលបាន​ភាពប្រសើ​រ​ឡើងវិញ​ក្រោយពី​មាន​កំណែទម្រង់​ច្បាប់​ការងារ​ថ្មី​។​

​សេចក្ដីព្រាងច្បាប់​ថ្មី​ដែល​ត្រូវ​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃ​អង្គារ​នេះ នឹង​ចោទប្រកាន់​ម្ចាស់​អាជីវកម្ម​ទាង​ឡាយ​ណា​ដែលមាន​ប្រព្រឹត្តិ​មិន​គប្បី​ជា​លក្ខណៈ​បៀតបៀន ឬ​បំពាន​បុគ្គលិក​របស់ខ្លួន​នៅ​កន្លែងធ្វើការ​ជា​អំពើ​ឧក្រិដ្ឋ​។​

​ការស្ទង់មតិ​របស់រ​ដ្ឋា​ភិ​បាល​កាលពីពេល​ថ្មីៗ​នេះ​បាន​រកឃើញថា បុគ្គលិក​២​ភាគ​៣​បាន​ជួបប្រទះ​ការបំពាន​នៅ​កន្លែង​ការងារ​របស់​ពួកគេ ខណៈ​៨០%​បាន​អះអាងថា​បានឃើញ​ការបំពាន​ទាំងនេះ​។​

​ជាក់ស្ដែង​ក្នុងករណី​របស់ Jung អ្នក​ដែល​បំពាន​រូបនាង​គឺជា​ឪពុក​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​នាង​ធ្វើការ​។​

​នារី​វ័យ​៣៧ ឆ្នាំ​រូបនេះ​បាន​និយាយថា “​គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ពេល​ខ្ញុំ​ដើរ អគារ​នេះ​តែងតែ​រង្គើ ព្រោះតែ​ខ្ញុំ​ធាត់​ពេក ហើយ​មាន​ពេល​មួយ​នោះ គាត់​បាន​ស្ទាប​ពោះ​របស់ខ្ញុំ​នៅ​ការិយាល័យ​របស់គាត់​ទៀតផង​” ៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114