ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ ជ្រុល​ធ្លាក់​ផ្លូវ ដួល​រង​របួស​ស្ទើរ​បាត់បង់​ជីវិត

ឧត្ដរមានជ័យ ​៖ ដោយសារតែ​ស្រវឹងស្រា​ជោកជាំ បាត់បង់​ស្មារតី បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​ជ្រុល​ធ្លាក់​ផ្លូវ ដួល​រង​របួស​ស្ទើរ​បាត់បង់​ជីវិត​។​

ហេតុការណ៍​នេះ ​​បាន​កើត​ឡើង​ នៅ​វេលា​ម៉ោង​០១​និង​០០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩ ​ស្ថិតនៅ ភូមិ​ទួល​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ ​ខាងលើ ឈ្មោះ​រិ​ន រ៉ាវី ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ​ព​ពេល​ ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ។

​មូលហេតុ​បង្កឡើង​ដោយ​ខ្លួនឯង​ជិះ​ម៉ូតូ​ដួល​រងរបួស បណ្តាល​ឲ្យ​បាក់​ថ្គាម​ខាងឆ្វេង ​និង​បែក​បបូរ​មាត់​។​

​ជនរងគ្រោះ​ខាងលើ​ ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង​វែង​៕

ដោយ ​៖ ​ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114