ព័ត៍មានទាន់​ហេតុការណ៏
Search

ចង់ទៅ​សងសឹក​ នាំ​បងប្អូន​ទៅ​វាយ​គេ ​ដូច​នាំ​​ទៅ​ចូល​គុក

​ឧត្ដរមានជ័យ ​៖ ក្មេង​ទំនើង​ជា​កូន​មេភូមិ​ចំនួន​ពី​រ​រូប ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​បង្ក​របួសស្នាម​ទៅលើ​យុវជន​ម្នាក់ នៅវេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃ​១៦ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​សួនច្បារ​សាលាខេត្ត​ឧត្ដរមានជ័យ។​

សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ ជនសង្ស័យ ៖

​​១.​ឈ្មោះ ឆោ​ន​ឈិ​ត ភេទ​ប្រុស អាយុ​២៤ឆ្នាំ​។​

២.ឈ្មោះ ឆោ​ន រ៉ា​ឆាន់ ភេទ​ប្រុស អាយុ២០​ឆ្នាំ ទាំង​០២​នាក់ ​រស់នៅ​ភូមិ​គោ​កគ សង្កាត់​សំរោង ​ក្រុង​សំរោង​(​ជា​កូន​មេភូមិ​) បាន​យក​ដំបង​ឈើ​វាយ​ទៅលើ​ជន​រងគ្រោះ​ឈ្មោះ​ ទូច ចិន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​កន្សែង សង្កាត់​សំរោង​,​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ត្រូវ​ចំក្បាល​ពីក្រោយ​០១ ដំបង ​និង​ត្រូវ​ដៃ​០១​ដំបង ​បណ្តាលឲ្យ​រង​របួស​ធ្ងន់​(​ពុំ​មាន​ស្លាកស្នាម​ដាច់​រយះ​នោះ​ទេ​) តែ​ក្រោយ​វាយ​រួច ​ជន​រងគ្រោះ​ក្អួត​រហូត ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​។​

​មូលហេតុ​ ៖ ជនសង្ស័យ​ត្រូវ​ក្រុម​ក្មេង​ដែល​ខ្លួន​ពុំ​ស្គាល់​អត្តសញ្ញាណ វាយ​ឲ្យ​របួស​ក្បាល ​ក៏​បបួល​បង​ប្អូន​ទៅ​វាយ​ជន​រងគ្រោះ​ខាងលើ​ដែល​ពុំ​ដឹង​រឿង (​វាយ​ច្រឡំ​មនុស្ស​)​។ ក្រោយ​ធ្វើ​សកម្មភាព រួច​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​ទាំងយប់​។​

​បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន ​នៅ​ព្រឹក​ថ្ងៃ​១៧កក្កដា វេលា​ម៉ោង​៨​និង​៣០​នាទី​ ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាង​លើ​ ដើម្បី​សាកសួរ ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​

ដោយ ៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114