ព័ត៍មានទាន់​ហេតុការណ៏
Search

ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់ ​បត់​ឆ្វេង​១​ខ្សែ​ទៀត គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៩​នេះ

ភ្នំពេញ​ ៖ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ​និង​ផ្លូវ​ព្រះ​នរោត្តម រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​បត់​ឆ្វេង មួយ​ខ្សែ​ទៀត​នៅ​ជាប់​នឹង​ស្ពាន​អាកាស​ចាស់ ​ដើម្បី​រំដោះ​ចរាចរណ៍​នៅ​លើ​ស្ពាន​ក្បាល​អាកាស​ក្បាលថ្នល់​នេះ​។​

លោក​សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា ២០១៩​នេះ​ថា ស្ពាន​អាកាស​ក្បាលថ្នល់ ​ពី​មហាវិថី​ព្រះមុនីវង្ស​ ទៅ​វិថី​ព្រះ​នរោត្តម​មាន​ប្រវែង​៧៧​ម៉ែត្រ​ ពី​ផ្លូវ​ដី​ដល់​គល់ស្ពាន​ក្បាលថ្នល់​ និង​ពី​គល់ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់​១២៣​ម៉ែត្រ សរុប​២០០​ម៉ែត្រ។

ស្ពាន​នេះ​មាន​ទទឹង​៧,៥​ម៉ែត្រ​ ពី​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះ​ទៅ​មហាវិថី​ព្រះ​នរោត្តម​។​

លោក​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ផងដែរ​ថា គម្រោង​សាង​សង់​ស្ពាន​អាកាស​បត់​ឆ្វេង​១​ខ្សែ​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ ដើម្បី​សម្រួល​ចរាចរ​ណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ខណៈ​ដែល​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់ ដោះស្រាយ​បញ្ហា​ចរាចរណ៍​មិនទាន់បាន​ល្អប្រសើរ​នូវឡើយ​នោះ​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៦​កន្លែង​ហើយ គឺ​ស្ពាន​អាក​កាស​ក្បាលថ្នល់​នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់​នេះ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ថិតនៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ​នៅ​រង្វង់​មូល​ចោមចៅ​ដែល​ស្ពាន​អាកាស​ស្ពាន​អាកាស​ចោមចៅ​បាន​និង​កំពុងបើក​ការដ្ឋាន​ស្ថាបនា​យ៉ាង​ញាប់ដៃញាប់ជើង៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114