ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​សង្ស័យ​២​នាក់​ ចាក់​​​​​ជនរងគ្រោះ​ម្នាក់ ​រង​របួស​ធ្ងន់ ព្រោះតែ​ទំនាស់​ពាក្យ​សំដី

​ឧ​ត្ត​រ​មានជ័យ ​៖​ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​ បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​០១​និង​៥០​នាទី ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវបំបែក​ហាយវ៉េ ស្ថិត​ក្នុង​ភូមិ​ឃ្លាំង​កណ្ដាល ឃុំ​ត្រពាំង​ប្រី​យ៍ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​បាន​ចាក់ទៅលើ​ជនរងគ្រោះ​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​២​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ មានឈ្មោះ​ដូច​ខាង​ក្រោម ​៖

១-​ឈ្មោះ ជីវ សុខ​ជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ/ស្រុក​អន្លង់វែង មុខរបរ​រត់​ម៉ូតូឌុប។

២-​ឈ្មោះ មាម ចាន់ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង មុខរបរ​កសិករ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ បាន​ធ្វើ​សកម្មភាព​វាយតប់ និង​យក​កូនកាំបិត ចាក់ទៅលើ​ជនរងគ្រោះ ឈ្មោះ ហ៊​ន ឈិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង មុខរបរ​កសិករ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​ក្រោម​ឆ្អឹងជំនីរ​ខាង​ឆ្វេង​១​កន្លែង និង​ក្រោម​ចង្កា១​កន្លែង។ បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។

ករណី​នេះ​ អធិការ​នគរបាល​ស្រុក​ បាន​ចាត់តាំង​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល ចុះទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាមៗ ធ្វើការ​ស្រាវជ្រាវ​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជា​បន្តបន្ទាប់ និង​ដកហូត​ម៉ូតូ​០២គ្រឿង យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។ សូម​បញ្ជាក់​ថា មូលហេតុ​មកពី​ទំនាស់​ពាក្យសំដី៕

ដោយ​ ៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114