ព័ត៍មានទាន់​ហេតុការណ៏
Search

ចិត្តខ្លាំង​មែន ទើប​រៀបការ​បាន​ជាង​១​ខែ ខឹង​ប្ដី​ស្ដីបន្ទោស​កុំ​ឲ្យ​លេង​ហ្គេម​ចុច​ទូរស័ព្ទ​យប់​ជ្រៅ​ពេក បែរជា​ចង.ក សម្លាប់ខ្លួន

ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ទើបតែ​រៀបការ​បាន​ប្រហែល​ជាង​១​ខែ​ប៉ុណ្ណោះ ដោយបាន​រស់នៅ​បន្ទប់​ជួល​ពីរ​គ្រួសារ​ជាមួយ​ក្រុម​គ្រួសារ​ខាង​ប្ដី ហើយ​នាង​តែង​តែញៀន​នឹង​ការលេង​ហ្គេម​ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក​ជាដើម​រហូតដល់​យប់​ជ្រៅ ហើយ​ប្ដី​របស់​នាង​បាន​និយាយ​ណែនាំ​ដ​ល់​ប្រពន្ធ​ខ្លួន​កុំ​លេង​យូរៗ​ពេក តែ​ការណែនាំ​នេះ​ធ្វើ​ឲ្យ​នាង​ខឹង ទើប​សម្រេច​ចិ​ត្ដ​ចង.ក​សម្លាប់ខ្លួន ​នៅ​បន្ទប់​ឡៅតឿ​ស្លាប់​តែម្ដង។

ហេតុការណ៍​នេះ មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុង​បន្ទប់​ជួល​លេខ​១៧ ផ្លូវ​បេតុង ក្រុម​១ ភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ត្រី​ខាងលើ​មាន ឈ្មោះ ងឿ​ន សុខ​លីដា អាយុ​១៩​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ មាន​ប្តី​ឈ្មោះ មុត សុខ​ណា អាយុ​២៧ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ របស់​ខ្ទុ​ម ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត កំពត។

តាម​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ទើបតែ​រៀបការ កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក​ថ្មីៗ​នេះ​ទេ ដោយ​ស្នាក់​នៅក្នុង​បន្ទប់​ជួល​ខាងលើ ២​គ្រួសារ​ជុំគ្នា ហើយ​មុន​កើតហេតុ កាលពី​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅវេលា​យប់​ជ្រៅ​ទៅ​ហើយ ស្ត្រី​រងគ្រោះ នៅ​ដេក​ចុច​ទូរស័ព្ទ លេង​ហ្គេម លេង​ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវ​បាន​ប្តី​ហាមឃាត់​ហើយ ប្រពន្ធ​មិន​ស្តាប់ គិតតែ​ពី​ចុច​ទូរស័ព្ទ​លេង​មិន​ព្រម​ដេក​ពួន ទើប​មានការ​ឈ្លោះប្រកែក គ្នា​មួយ​ប្រ៉ា​វ ហើយក៏​ចូល​ដេក​រៀងៗ​ខ្លួន លុះ​មកដល់​ព្រឹក​ថ្ងៃ​ទី​១៧​នេះ ជនរងគ្រោះ​មិនបាន​ទៅធ្វើ​ការងារ​ទេ ដោយ​ប្រាប់​បងប្អូន​ខាង ប្តី ថា​ចង់ទៅ​ស្រុក ហើយ​ប្តី បងប្អូន​ក៏​នាំគ្នា​ចេញទៅ​ធ្វើការ​អស់​ទៅ។

ប្រភព​បន្ដ​ថា លុះដល់​វេលា​ម៉ោង​១១​និង​១៥​នាទី ក្រុម​គ្រួសារ បងប្អូន​ខាង ប្តី ចេញពី​ធ្វើការ​វិញ ដើរ​មកដល់​បន្ទប់​ជួល រុញ​ទ្វារ​ចូល ក៏​វ៉ា​ក់​អើ ពុទ្ធោ !​នាង​បាន​ចង.ក​សម្លាប់ខ្លួន​បាទ​ទៅហើយ។

ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ ក្រុមគ្រួសារ​នៃ​សព​មិនបាន​ប្ដឹងផ្ដល់​អ្វី​នាំ​វែងឆ្ងាយ​នោះទេ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើ​ការទាក់ទង​ទៅ​សមត្ថកិច្ច​បច្ចេកទេស ​ដើម្បី​ធ្វើការ​ពិនិត្យ​ទៅលើ​សព​ស្ត្រី​រងគ្រោះ​រួច​ក៏​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114