ព័ត៍មានទាន់​ហេតុការណ៏
Search

CNCC រៀបចំ​ការប្រកួត​ពាន​រង្វាន់​សម្រាប់​អ្នកគាំទ្រ និង​អ្នក​ថតរូប​សារព័ត៌មាន​បាល់ទាត់​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០១៩

គណៈកម្មការ​រៀបចំ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ( CNCC ) បាន​ប្រកាស​អំពី​ការប្រកួត​ពានរង្វាន់​សម្រាប់​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​ជាងគេ និង​អ្នក​ថតរូប​សារព័ត៌មាន​បាល់ទាត់​ល្អ​ជាងគេ ប្រចាំ​ឆ្នាំ ២០១៩ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១០ ខែកក្កដា ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែធ្នូ​ខាងមុខ​។

តាម​ការប្រកាស​របស់ CNCC ចំពោះ​ការប្រកួត​ពានរង្វាន់​ស​ម្រា​ប់​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​ជាងគេ នឹងត្រូវ​ជ្រើសរើស​តាម​ដំណាក់កាល​ដូចខាងក្រោម​៖

ដំណាក់កាល​ទី​១ បេក្ខជន​ត្រូវ​ផ្ញើ​រូបភាព​ដែល​បាន​ទៅ​ទស្សនា​ការប្រកួត​បាលទាត់​ទាំងនោះ​មក​ឲ្យ​គណៈកម្មកា​រ​រៀងរាល់​សប្ដាហ៍ សំរាប់​រៀបចំ Post នៅលើ​គេហទំព័រ Facebook របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ដើម្បីអោយ​អ្នកគាំទ្រ​ធ្វើការ​បោះឆ្នោត​ដោយ​ចុច​នៅលើ Button Like ។

ដំណាក់កាល​ទី​២ គណៈកម្មការ​នឹង​បូកសរុប​ចំនួន Like​ទាំងនោះ ដោយ​ជ្រើស​យក​អ្នក​ដែលមាន​ចំនួន​នៃ​ការបោះឆ្នោត​ច្រើនជាងគេ​៣​នាក់​ជា​រៀងរាល់​សប្ដាហ៍​ហើយ​អ្នក​ដែលមាន​ចំនួន​គាំទ្រ​ច្រើនជាងគេ ៣​នាក់​ប្រចាំ​សប្តាហ៍​នីមួយៗ នឹងត្រូវ​កត់​ទុក​សំរាប់​កំណត់ត្រា Cambodian Football Award។

គណៈកម្មការ​នឹងធ្វើ​ការ​បូកសរុប​ពិន្ទុ​អោយ​ម្តង​ក្នុង​១​ខែ ដើម្បី​បង្ហាញ​លទ្ធផល​ទាំងនោះ​នៅលើ​ទំព័រ Facebook របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា រហូតដល់​
​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ។

បញ្ជាក់ :
បេក្ខជន​ទាំងអស់​ត្រូវ​ជ្រើសរើស​យកតែ​ម្នាក់​ដែលមាន​ចំនួន​នៃ​ការគាំទ្រ​នៅក្នុង​កំណត់ត្រា​ខ្ពស់​ជាងគេ​ដើម្បី​ទៅយក​ពានរង្វាន់​នៅក្នុង​កម្មវិធី Cambodian Football Award។

រូបភាព​ដែល​ត្រូវ​រើសយក​មក​ចូលរួម​ប្រកួត​គឺជា​រូបភាព​នៃ​ការប្រកួត​នៅក្នុង​លី​គ​កំពូល​កម្ពុជា ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នៃ​ឆ្នាំ​២០១៩​នេះ​តែប៉ុណ្ណោះ​។

សម្រាប់​ការប្រកួត​ពានរង្វាន់ អ្នក​ថតរូប​សារព័ត៌មាន​បាល់ទាត់​ល្អ​ជាងគេ​ប្រចាំឆ្នាំ​វិញ ក៏​បើក​ឱ្យ​ដាក់ពាក្យ​ប្រលង ដោយ​បេក្ខជន​ទទួល​បាន​ចំនួន LIKE ច្រើនជាងគេ នឹងត្រូវ​ជ្រើស​យក​ជា​អ្នកឈ្នះ ហើយ​គិត​ត្រឹម​បច្ចុប្បន្ន មាន​បេក្ខជន ៤​រូប​ហើយ បានដាក់​ពាក្យ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114