ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ រៀបចំឡើង​ដោយ FFC ចាប់​ពូ​ល​រួចរាល់​ហើយ​

ការប្រកួត​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ ដែល​រៀបចំឡើង​លើកដំបូង​បង្អស់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ( FFC ) បានបញ្ចប់​ការប្រជុំ​គណៈកម្មការ និង​ចាប់​ពូ​ល​រួចរាល់​ហើយ ពោលគឺ​មាន ១៤​ក្រុម​ចូលរួម នឹងធ្វើ​បែង​ចែកចេញជា​ពូ​ល A និង B ។

យោង​តាម​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត ពូ​ល A មានដូចជា សូល​ទី​ឡូ​អង្គរ​, អង្គ​រថា​យ​ហ្គឺ​រ​គិរី​ដងរែក​, សាល​បាល់ទាត់​រាជធានី​ភ្នំពេញ​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​, បឹងកេត និង អគ្គិសនី​កម្ពុជា ។ គ្រា​ដែល​ពូ​ល B មានដូចជា​៖ អាស៊ី​អឺរ៉ុប​, កំពង់ចាម​, ភ្នំពេញ​ក្រោ​ន​, ក្រសួងការពារជាតិ​, ព្រះខ័ន​រាជ​ស្វាយរៀង​, សាលា​បាល់ទាត់ KMH និង វិសាខា ។ ពូ​ល C: ឧ​ត្ត​រ​មានជ័យ​, សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង​, ពោធិសាត់ និង​ប៉ៃលិន ( តំបន់​ខាងលិច )
​ពូ​ល D: រតនៈគិរី​, ស្ទឹងត្រែង​, មណ្ឌលគិរី​, ក្រចេះ​, កំពង់ធំ និង​ព្រះវិហារ ( តំបន់​ខាងកើត )
​ពូ​ល E: ស្វាយរៀង​, ព្រៃវែង​, ត្បូងឃ្មុំ​, កំពង់ចាម​, កណ្តាល​, កំពង់ស្ពឺ និង​អភិ​.​ខាងជើង ( តំបន់​ខាងជើង ) ពូ​ល F: កោះកុង​, កំពត​, ព្រះសីហនុ​, កែប​, តាកែវ និង​កំពង់ឆ្នាំង ( តំបន់​ខាងត្បូង )។

តាម​ប្រភព​ដែល​ទទួល​បាន គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នៅ​ពុំ​ទាន់​កំណត់ និង​ចេញ​កាលវិភាគ​ប្រកួត​ផ្លូវការ​នៅឡើយ​ទេ តែ​ថា​នឹង​ចាប់​ផ្តើម​នៅ​ចុងខែ​កក្កដា​ខាងមុខនេះ ពោល​គឺ​ថ្ងៃ​ទី​២៨ ខែកក្កដា​តទៅ ដូច​ពានរង្វាន់ ២​កំរិត​ផ្សេងទៀត គឺ ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ និង​លី​គ​បាល់ទាត់​នារី ប្រចាំឆ្នាំ ២០១៩​។

ការប្រកួត​នឹង​ធ្វើ​ឡើងជា​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ប្រកួត​ចំនួន ២​ជើង ( ប្ដូរ​ទឹកដី​គ្នា​ទៅវិញទៅមក ) ហើយ​សម្រាប់​ក្រុម​ឡើងទៅ​វគ្គ​បន្ត គឺ​សម្រាប់​តំបន់​រាជធានី​ភ្នំពេញ នឹង​យក ៣​ក្រុម​ពី​ពូ​ល​នីមួយៗ ឡើង​ទៅ​ដំណាក់កាល​ទី​២ ស្រប​ពេល​ដែល​តំបន់ ៤​ផ្សេងទៀត​យក​តែ ២​ក្រុម​ឡើង​ទៅ​ដំណាក់កាល​ទី​២ ដដែល និង​មានការ​បែងចែក​ពូ​ល​ម្ដងទៀត មុននឹង​ឈាន​ដល់​ការប្រកួត​ដំណាក់កាល​ចុងក្រោយ វគ្គ​ចាញ់​ធ្លាក់ ( ពី​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114