ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​អំណាច​ដីកា បន្ទាប់ពី​ពិនិត្យឃើញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន

កែប​ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​ឃាត់ខ្លួន តាម​ដីកា​បង្គាប់​លេខ​៧៨​របស់​សាលាដំបូង​ខេត្ត​កំពត ចុះ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​របស់ខ្លួន ស្ថិតក្នុង​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ផន ពុធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​ឃាត់ខ្លួន​តាម​ដីកា​របស់​លោក គាំ គង្គា ចៅក្រម​ស៊ើប​សួរ នៃ​សាលាដំបូង​ខេត្ត​កំពត ដែល​បាន​ចោទប្រកាន់​ពី​បទ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ,​គំរាមកំហែង​ថា​នឹង​សម្លាប់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្តិ នៅ​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ជា​បទល្មើស​មានចែង​នៅ​មាត្រា​៤១០ , ២៣៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ បាន​សមត្ថកិច្ច​កំពុង​អនុវត្តតាម​នីតិវិធី​នៅ​រសៀល​ដដែល​ថ្ងៃនេះ​៕
សេង ណា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114