ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្លិប​បារាំង PSG ទិញយក​ខ្សែការពារ Diallo ពី​ក្លិប​អាល្លឺម៉ង់ Dortmund

​ក្លិប Paris Saint-Germain បាន​ចុះហត្ថលេខា​ទិញយក​ខ្សែការពារ​ស្ថិតនៅ​ក្រុម​ជម្រើសជាតិ​បារាំង​ក្រោម​អាយុ​២១​ឆ្នាំ កីឡាករ Abdou Diallo ពី​ក្លិប Borussia Dortmund លើ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​។ នេះ​បើ​យោងតាម​ការអះអាង​ឲ្យ​ដឹង​ពី​ក្លិប​ជើងឯក​បាល់ទាត់​បារាំង​មួយ​នេះ ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​។

ទស្សនា​វ​ដ្តី​អាល្លឺម៉ង់ Kicker បាន​រាយការណ៍​ថា ក្លិប PSG បាន​ចំណាយលុយ​៣២​លាន​អឺរ៉ូ បន្ថែម​ពីលើ​នូវ​ប្រាក់​លើកទឹកចិត្ត​២​លាន​អឺរ៉ូ​ទៀត​សម្រាប់​ខ្សែការពារ​កណ្តា​លវ័យ​២៣​ឆ្នាំ​ម្នាក់នេះ​។

កីឡាករ Diallo ដែល​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​នៅ​ការប្រកួត European Championship ក្រោម​អាយុ​២១​ឆ្នាំ​កាលពី​ខែ​មុន ប៉ុន្តែ​បែរជា​មាន​របួស​នោះ បាន​ចំណាយ​ពេល​២​រដូវ​កាល​ចុងក្រោយ​របស់គាត់​នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​លោក​បាន​ចូល​លេង​ជាមួយ​ក្លិប Dortmund ក្រោយ​ចំណាយពេល​១​ឆ្នាំ​នៅ​ក្លិប Mainz។

នៅមុន​ពេលនោះ គាត់​បាន​ចាប់ផ្តើម​អាជីព​ជាមួយ​ក្លិប Monaco ហើយ​និង​លេង​បាន​៥​លើក​ឲ្យ​ក្លិប​មួយ​នេះ ពេលដែល​ពួកគេ​ឈ្នះ​ជើងឯក Ligue 1 កាលពី​ឆ្នាំ​២០១៧​។

សូម​បញ្ជាក់​ថា កីឡាករ Diallo គឺជា​កីឡាករ​ទិញ​បាន​ទី​៥​ក្នុង​រដូវក្តៅ​នេះ​របស់​ក្លិប PSG ជាមួយនឹង​កីឡាករ​អេ​ស្ប៉ា​ញ​២​នាក់​ទៀត គឺ​កីឡាករ Pablo Sarabia និង​កីឡាករ Ander Herrera បាន​ផ្ទេរ​ចេញពី​ក្លិប Sevilla និង​ក្លិប Man Utd​។

ពួកគេ​បាន​ទិញ​អ្នកចាំទី​សញ្ជាតិ​ប៉ូឡូញ​វ័យ​១៩​ឆ្នាំ Marcin Bulka ពី​ក្លិប Chelsea និង​ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់​វ័យ​១៩​ឆ្នាំ Mitchel Bakker ពី​ក្លិប Ajax៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114