ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ស្រុក ​ចុះ​បិទ​ទីតាំង​លក់​ឱសថ​ និង​ចាក់​ថ្នាំ​ព្យាបាល​អ្នក​ជំងឺ​ខុសច្បាប់​ បាន​ចំនួន​៤​កន្លែង ​និង​ដកហូត​ឱសថ​ហួស​សុពលភាព​៤៦​មុខ

ព្រះវិហារ ​៖ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បាន​ចុះ​បង្ក្រាប​ និង​បិទ​ទីតាំង​លក់ដូរ​ឱសថ​និង​ចាក់​ថ្នាំ​ព្យាបាល​អ្នកជំងឺ​ដោយ​ខុសច្បាប់ ចំនួន​៤​ទីតាំង​ដកហូត​ឱសថ​ផុត​សុពលភាព​​​ចំនួន​៤៦​មុខ​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​។​

លោក ជា គឹម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​ថ្លែង​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមការងារ​លោក ​បាន​ចុះ​ត្រួតពិនិត្យ​និង​បិទ​បញ្ឈប់​ការលក់ដូរ​ឱសថ និង​ចាក់​ថ្នាំ​ព្យាបាល​អ្នកជំងឺ​ដោយ​ខុសច្បាប់​ស្ថិតនៅ​ឃុំ​ក​ន្តួ​ត និង​ឃុំ​ស្រអែម​បាន​ចំនួន​៦​ករណី។ ក្នុង​នោះ ​បាន​បិទ​បញ្ឈប់​នៅ​ឃុំ​ស្រលើ​ម ចំនួន​៤​ករណី ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ស៊ុ ថា​វី​, ប៊ុល សា​វី​, គា​បូរី​, និង​ប៊ូ សីលា និង​នៅ​ឃុំ​ក​ន្តួ​ត​បាន ២​ករណី ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ស៊ុ ម៉ាប់ និង​ព្រំ​-​សិទ្ធ​សុគន្ធ។

​លោក ជា គី​មេ​ង បាន​បន្តថា ក្នុង​ការចុះ​បិទ​ឱសថ​ក្លែងក្លាយ​នោះ ក្រុមការងារ​ក៏បាន​ដកហូត​ឱសថ ហួស​សុពលភាព​ប្រើប្រាស់ ចំនួន ៤៦​មុខ​ផងដែរ ដើម្បី​យកមក​រក្សាទុក នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជាំ​ក្សាន្ត​។ ក្រុមការងារ ក៏​កំពុង​ដំណើការ​បិទ កន្លែង​លក់​ថ្នាំ​ព្យាបាល ដោយ​គ្មាន​ការ​អនុញ្ញាត​ក្នុងស្រុក​ជាំ​ក្សាន្ត​ក្នុងចំណោម​ទីតាំង​លក់​ឱសថ​ជាង​២០​កន្លែង​ទៀតផង​៕

ដោយ ៖ មង្គល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114