ព័ត៍មានទាន់​ហេតុការណ៏
Search

កាន់តែ​ថ្លើមធំ​ហើយ!​ យុវជន​២​នាក់​ ហ៊ាន​យក​ថ្នាំញៀន​លក់​នៅតាម​ផ្លូវ​ទាំង​កណ្កាល​ថ្ងៃ​ ត្រូវ​នគរបាល​​ឃាត់ខ្លួន​

បន្ទាយមានជ័យ​ ៖ ​នៅ​ក្រុង​ប៉ោយប៉ែត ​ជន​សង្ស័យ​ម្នាក់​ កំពុង​លក់​ថ្នាំញៀន​ទាំង​កណ្ដាលថ្ងៃត្រង់​នៅ​លើ​ផ្លូវ​លំនៅ​ចំណុច​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ទៅ​មក​យ៉ាង​សប្បាយ ​តែ​សំណាងអាក្រក់ ​ត្រូវ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់​ឈ្មោះ​សឿង សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ឆែកឆេរ​លើ​ខ្លួន បាន​រកឃើញ​ថ្នាំញៀន​ក្រាម​ពណ៌​ស ​ចំនួន​៥៥​ថង់​តូច​នៅ​ព្រឹក ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩។

បន្ទាប់ពី​សួរ​នាំ​រួច​មក​ជន​សង្ស័យ​​បាន​ឆ្លើយ​សារភាព​ថា​ ថ្នាំ​នេះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ ​សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោយពី​បាន​ព័ត៌មាន​ចម្លើយ​សារភាព​ របស់​ជនសង្ស័យ​រួចមក កម្លាំង​ប៉ុស្តិ៍​បាន សហការ​ជាមួយ កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​ក្រុង​ប៉ោយប៉ែត​ចុះ​ឃាត់ខ្លួន​ឈ្មោះ ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ចំណុច​ភូមិ​ទំនប់​ក​៥ ហើយ​បាន​ឆែកឆេរ​ក្នុង​ខ្លួន រកឃើញ​វត្ថុតាង គ្រឿងញៀន ក្រាម​ពណ៌​ស ចំនួន​១​ថង់​ធំ និង​២​ថង់​តូច។

ក្រោយពី​បញ្ជូន​មក​ដាក់​នៅ​អធិការ​, នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់ ​បាន​ឆ្លើយ​សារភាព ថា​ខ្លួន​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​ពិតប្រាកដ​មែន​ ​រួច​ក៏​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ ​មក​កាន់​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់វិធានការ​បន្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់៕

ដោយ ៖ គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114