ព័ត៍មានទាន់​ហេតុការណ៏
Search

សភា​កម្ពុជា ​ត្រៀមធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​_​អឺរ៉ុប​លើក​ទី​១១ (ASEP-11) នៅ​ភ្នំពេញ​

ភ្នំពេញ ​៖ ​នៅវេលា​ម៉ោង​០៨​និង​៣០​នាទី​ ព្រឹក​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ នេះ​ នៅ​វិមាន​រដ្ឋសភា មាន​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​_​អឺរ៉ុប​លើ​ទី​១១ (ASEP-11) ក្រោម​អធិបតីភាព​ឯ​.​ឧ បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១ ​នៃ​រដ្ឋសភា​ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​។​

កិច្ចប្រជុំ​នេះ ​មានការ​ចូលរួម​ពី​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និង​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជាច្រើន​ទៀត ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​ការចាត់តាំង​គណៈកម្មការ​សភា​ត្រៀម​រៀបចំ​កិច្ចប្រជុំ​រៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​_​អឺរ៉ុប​លើ​ទី​១១ (ASEP-11) ដែល​កម្ពុជា​ត្រៀម​រៀបចំ​កិច្ចប្រជុំ​នេះ​នៅ​ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​៕

ដោយ ៖ សុង​យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114