ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រា​បៀរ​ថៃ​ហ្គ័​រ ​ដឹក​នាំ​ក្រុម​ម្ចាស់​ជើងឯក​ TIGER STREET FOOTBALL FESTIVAL 2019​ ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ជួប​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​​“RONALDINHO”

ភ្នំពេញ​ ៖​ នៅ​យប់​ថ្ងៃ​ទី១៦ ​ខែ​កក្កដា ឆ្នាំ​២០១៩​ ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ ​ដឹក​នាំ​ ក្រុម​ម្ចាស់​ជើង​ឯកនៃ​ព្រឹត្តិការណ៍​ការប្រកួត Tiger Street Football Festival 2019 ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេ​ស៊ី​ល ជួប​ជាមួយ​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក Ronaldo de Assis Moreira ដែល​គេ​ស្គាល់​ជាទូទៅ​ថា “Ronaldinho” នៅ​ក្នុង​ប្រទេស​កម្ពុជា។

កំពូល​កីឡាករ​បាល់ទាត់​ជាតិ​ប្រេស៊ីល​រូប​នេះ​ ដែល​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ ២០១៩ Tiger Street Football Festival នឹង​ទទួល​ស្វាគមន៍​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​«A» ដែលជា​ក្រុម​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិការណ៍​ការប្រកួត Tiger Street Football Festival 2019 និង​ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដែល​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សមាជិក​ទាំងអស់​នៃ​ក្រុម​ម្ចាស់​ជើងឯក​នឹងមាន​ឱកាស​ពិសេស​អស្ចារ្យ​ចូល​ទស្សនា​ផ្ទាល់​នូវ​ការប្រកួត​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម Flamengo និង Athletico Paranaense ក្នុង​ក្របខ័ណ្ឌ​ពានរង្វាន់​ប្រេ​ស៊ី​ល (Copa do Brasil) ទៅលេង​ឆ្នេរសមុទ្រ Copacabana ឡើង​ភ្នំ Corcovado ជាពិសេស​អញ្ជើញ​ទៅលេង​វិមាន​របស់​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក Ronaldinho និង​កម្មវិធី​ពិសេស​ជាច្រើន​ទៀត​ក្នុង​ក្នុង​ដំណើរ​ទស្សនកិច្ច​ពិសេស​នេះ។

ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​១៧​ រហូតដល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា នៅ​ទីក្រុង​Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​កំពូល​កីឡាករ​បាល់ទាត់ លំដាប់​ពិភពលោក Ronaldinho។

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ដំណើរ​ទស្សនកិច្ច​ក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019 នៅ​ប្រទេស​ប្រេ​ស៊ី​ល សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ ៖​ www.facebook.com/TigerBeerKH

សូម​ពិសា​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114