ព័ត៍មានទាន់​ហេតុការណ៏
Search

ខេត្ត​កំពត​បច្ចុប្បន្ន​ កំពុង​តែ​ចាប់ផ្ដើម​មាន​សក្ដានុពល​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគ​ ស្រប​ពេល​បុរី​វី​អាយ​ភី​ ក៏​​បង្ហាញ​​វត្ត​មាននៅ​ទីនោះ

កំពត​ ៖​ ស្រប​ពេល​ ដែល​ទឹកដី​នៃ​ខេត្តកំពត​បច្ចុប្បន្នកំពុង​តែ​ចាប់ផ្ដើម​មាន​សក្កា​នុព​ល​ទាក់ទាញ​ក្រុម​អ្នកវិនិយោគ​ច្រើនឡើងៗ​អំឡុង​ពេលដែល​វិស័យ​ដីធ្លី​ក៏​កាន់​តែមាន​សន្ទុះ ​បន្ទាប់ពី​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​បាន​ចាប់ផ្ដើម​ចង្អៀត​នោះ​ ពេលនេះ​បុរី​វី​អាយ​ភី​បាន​ប្រកាស​បើក​គម្រោង​ថ្មី​របស់ខ្លួន​ដែល​ធ្វើ​ឲ្យ​ទីតាំង​ខេត្ត​សំបូរ​ភ្នំ​និង​ជាប់មាត់​សមុទ្រ​មួយ​នេះ​មាន​គម្រោង​អចលនទ្រព្យ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​។​

ជាមួយគ្នា​នៃ​ការ​បង្ហាញ​វត្តមាន​របស់​ក្រុមហ៊ុន​នេះ​លើ​ទឹកដី​កំពត ​នឹង​កាន់តែ​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​មួយ​នេះ ហក់​ឡើង​កប់​ពពក​ ខណៈ​ដែល​ខេត្ត​កំពត​ក៏​មាន​គម្រោង​ថ្មីៗ​បូករួម​ទាំង​គម្រោង​ធំៗ​របស់​បរទេស​ប្រកាស​ចូល​វិនិយោគ​ផង។ ទន្ទឹម​គ្នា​នេះ ​បើ​យោង​តាម​ការ​បង្ហោះ​លើ​ផេ​ក​បុរី​វី​អាយ​ភី​បានអោយដឹងថា ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ ​បាន​ចូលទៅ​វិនិយោគ​ជា​ផ្លូវការ​ហើយ​នៅ​លើ​ទឹកដី​ខេត្ត​កំពត​ ដោយបាន​ប្រកាស​បើក​គម្រោង​ពុះ​លក់​ដី​ឡូ​តិ៍​ និង​សង់​បុរី​ជា​ទ្រង់ទ្រាយ​ធំ​កាលពីដើម​ខែកក្កដា​ក្នុង​ឆ្នាំ​២០១៩​កន្លង​មក​នេះ ​ដោយ​ប្រើ​ដើមទុន​រហូតដល់​រាប់​លាន​ដុល្លារ​។

​នេះ​ជា​គម្រោង​វិនិយោគ​កម្រិត​យក្ស​មិន​ធ្លាប់មាន​លើទឹក​ដី​កំពត ដោយ​ក្នុង​គម្រោង​នោះ​ក៏បាន​ប្រកាសថា ​នឹង​ដាំ​ដើម​សាគូ​រ៉ា​ដ៏​ល្បី​របស់​ជប៉ុន ដើម្បីអោយ​ក្លាយ​ជា​សួនផ្កា​សាគូ​រ៉ា លើក​សម្រស់​ទឹកដី​ខេត្ត​កំពត​នៅក្នុង​បុរី​ទាំងមូល។

គម្រោង​នេះ​ប្រកាសឡើង​នៅលើ​ផ្ទៃដី​ជាង​៣១​ហិកតារ ដោយមាន​សំណង់ផ្ទះ​ជុំវិញ​ផ្សារ​សរុប​ជិត​៥០០​ល្វែង និង ប្លង់ដី​ឡូ​តិ៍​សម្រាប់​លក់​ប្រមាណ​ជាង​១០០០​ប្លង់​គ្រប់​ទំហំ​។ គម្រោង​វិនិយោគ​នេះ ស្ថិតនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ល្អាង ស្រុក​ដងទង់ ចម្ងាយ​១២១​គីឡូ​ពី​រាជធានី​ភ្នំពេញ​និង​ប្រហែល​២០​គីឡូ​ដល់ទី​រួម​ខេត្ត ដែលជា​តំបន់​មាន​សក្ដានុពល​ធំ​មួយ ប្រចាំ​ខេត្តកំពត​។​

​លោក វ៉ន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន​បុរី​វី​អា​ភី​ធ្លាប់បាន​បញ្ជាក់ថា​ទស្សនវិស័យ​របស់​ក្រុមហ៊ុន គឺ​ចង់​ជួយ​អភិវឌ្ឍន៍​ទឹកដី​កំពត​ឲ្យ​កាន់តែ​មានការ​ឈានឡើង ដើម្បី​ទាក់ទាញ​គម្រោង​វិនិយោគ​បន្តបន្ទាប់​និង​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ផ្នែក​ទេសចរណ៍​ដែល​កំពុង​ឈានឡើង។ លោក​ប្រកាសថា ​នឹង​ពង្រីក​គម្រោង​វិនិយោគ​របស់​ខ្លួន​នៅ​លើ​ទឹកដី​កំពត​ក្នុង​ទំហំ​ផ្ទៃដី​បន្តបន្ទាប់​ទៀត​ ដើម្បី​រួមចំណែក​ឲ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មានការ​រីកចម្រើន។

តម្លៃ​ដី​ឡូត៍​របស់​គម្រោង​ត្រូវបាន​ប្រកាសថា​មាន​ចាប់ពី​ជាង​៧៨០០​ដុល្លារ​ឡើងទៅ និង​ជាង​៣ ម៉ឺន​ដុល្លារ​ឡើងទៅ​សម្រាប់​តម្លៃ​ផ្ទះ​ដែល​ធ្វើ​ឲ្យ​គេ​មើលឃើញ​ភ្លាមៗ​ថា វត្តមាន​របស់​ក្រុមហ៊ុន​បុរី​វី​អាយ​ភី​នឹង​ធ្វើអោយ​គម្រោង​អចលនទ្រព្យ​ផ្សេងទៀត​ងាក​ទៅ​ចាប់អារម្មណ៍​ដែល​កាន់តែ​ជួយ​អោយ​ល្បឿន​ក្នុងការ​អភិវឌ្ឍន៍​នៅ​ខេត្តកំពត​ឈានឡើង​ពោលគឺ​តម្លៃ​ដីធ្លី​នឹង​ហក់​ឡើង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114