ព័ត៍មានទាន់​ហេតុការណ៏
Search

បុគ្គលិក​សន្តិសុខ​បច្ចេកវិទ្យា​ប៊ុលហ្គារី​ម្នាក់ ​ត្រូវ​ឃុំខ្លួន​ព្រោះតែ​មានការ Hack លើ​ភ្នាក់ងារ​ពន្ធដារ

យោងតាម​មន្ត្រី​ក្រសួងមហាផ្ទៃ​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា​បុគ្គលិក​សន្តិសុខ​បច្ចេកវិទ្យា​និង​ទូរគមនាគមន៍​ជនជាតិ​ប៊ុលហ្គារី​វ័យ​២០​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​លួច Hack ដែល​បាន​លួច​ទិន្នន័យ​ផ្ទាល់ខ្លួន​និង​ហរិញ្ញវត្ថុ​របស់​មន្ត្រី​ពន្ធដារ​រាប់លាន​នាក់​។

​បុរស​ដែលជា​អ្នកធ្វើ​ការឱ្យ​ក្រុមហ៊ុន​មួយ​ដែលមាន​តួនាទី​ការពារ​ប្រព័ន្ធ​ព័ត៌មាន​បច្ចេកវិទ្យា​ប្រឆាំង​ការរំលោភបំពាន​ខាងលើ​នេះ​ត្រូវបាន​ឃុំខ្លួន​កាលពី​រសៀល​ថ្ងៃ​អង្គារ​។​នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធាន​មន្ត្រីប៉ូលិស​សន្តិសុខ​បច្ចេកវិទ្យា​លោក​Yavor Kolev​។​

​ដោយឡែក រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោក​Vladislav Goranov​បានធ្វើការ​សុំទោស​ចំពោះ​ប្រទេស​ប៊ុលហ្គារី​កាលពី​ថ្ងៃ​អង្គារ​ចំពោះ​ការវាយប្រហារ​លើ​ទីភ្នាក់ងារ​ពន្ធដារ​ដ៏​ធ្ងន់ធ្ងរ​នេះ​ដែល​អ្នកស្រាវជ្រាវ​ម្នាក់​បាន​និយាយថា​អាច​នឹងធ្វើ​ឱ្យ​ខូច​ស្ទើរតែ​គ្រប់​កំណត់ត្រា​ផ្ទាល់ខ្លួន​របស់​មនុស្សពេញវ័យ​។​

​លោក Kolev បាន​បន្ថែមថា​មន្ត្រី​ជាច្រើន​ដកហូត​បាន​កុំព្យូទ័រ Laptop មួយគ្រឿង​និង​ឧបករណ៍​ផ្សេងទៀត​ពី​កន្លែងធ្វើការ​និង​ផ្ទះ​របស់​ជនសង្ស័យ​ក្នុង​ទីក្រុង​សូ​ហ្វៀ​និង​បាន​រកឃើញ​ទិន្នន័យ​ដែល​ត្រូវបាន​ប​ម្លែ​ង​ឱ្យ​ជា​ទម្រង់​កូដ​។​

“​យើង​បាន​ឃុំខ្លួន​ជនសង្ស័យ​ហើយ​។​ការងារ​របស់គាត់​គឺ​តេស្ត​ប្រព័ន្ធ​កុំព្យូទ័រ​និង Network សម្រាប់​ភាព​ងាយ​រងគ្រោះ​ដែល​អាច​ធ្វើបាន​ដើម្បី​ការពារ​ការវាយប្រហារ​ទាំងឡាយ​” ។ លោក Kolev បាន​ប្រាប់​ទូរទស្សន៍​bTV​ដូច្នេះ​។​

​គួររម្លឹកថា​ការវាយប្រហារ​លើ​ភ្នាក់ងារ​ពន្ធដារ​នេះ​បានកើត​ឡើង​នៅ​ចុងខែ​មិថុនា និង​បាន​បំផ្លាញ​ប្រហែល​៣%​នៃ​ទិន្នន័យ​គោល​របស់​ទីភ្នាក់ងារ​នេះ​៕REUTERS

ដោយ ​៖​ តរុណី​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114