ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដង្ហែ​ទៀន​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​មុនី​សុវណ្ណ​វត្ត (​ចំពុះក្អែក​)

​ភ្នំពេញ ៖ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​គេ​ប្រសិទ្ធិនាម ជា​មាតា​មនុស្សធម៌ និង​ក្រុមគ្រួសារ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជាច្រើន​នាក់ នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​បូជា​ទៀនធូប ផ្កា​ភ្ញី ថ្វាយ​ព្រះសម្មាសម្ពុទ្ធ និង​នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន រួមមាន​ភេសជ្ជៈ គ្រឿងឧបភោគ​-​បរិភោគ និង​បច្ច័យ ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​ទី​អារាម​វត្ត មុន្នី​សុវណ្ណ ហៅ​វត្ត (​ចំពុះក្អែក​) ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ផ្សារ​អំពៅ រាជធានី​ភ្នំពេញ។​

ក្នុងឱកាស​នោះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​សទ្ធា​ជ្រះថ្លា នឹង​ព្រះពុទ្ធសាសនា បាន​ប្រគេន​បច្ច័យ​ផ្ទាល់​ខ្លួន និង​នាំយក​នូវ​ទេយ្យវត្ថុ​ដូចជា​ ៖ ទឹកក្រូច​១០០​កេស ទឹក​សណ្ដែក​៥០​កេស ទឹក​ត្រឡាច ៥០​កេស ទឹក​គូលែន ៥០​កេស ទឹក​ខា​រ៉ា​បាវ​៥០​កេស ទឹកបរិសុទ្ធ Evian​តូច ៥០​កេស ទឹក​សុទ្ធ​អរុណា​តូច​២០០​កេស កា​កាវ​៥០​កេស ទឹកដោះគោ​ខាប់​២០​កេស ស្ករស​១០០​គីឡូក្រាម តែ​២០​គីឡូក្រាម មៀន​កំប៉ុង​២០​កេស នំ​ធុង​១០​កេស ត្រីខ​១០០​កេស ត្រីងៀត​ផ្អែម​៥០​គីឡូក្រាម សាច់ក្រក​៥០​គីឡូ​ក្រាម ឆៃប៉ូវ​ផ្អែម​១០០​គីឡូក្រាម មី​យើង (១​កេស​ធំ​ស្មើនឹង​៦​កេស​តូច​) ចំនួន​១០​កេស​ធំ អង្គរ​៣០០០​គីឡូក្រាម ផ្លែឈើ​០៤​កន្ត្រក ផ្កាឈូក​០៦​កន្ត្រក ផ្កា​ពណ៌​០៦​កន្ត្រក ផ្កា​ម្លិះ​ភួង​ម៉ា​ល័យ​៥០​ភួង ផ្កា​ម្លិះ​ភួង​ធំ​៥០​ភួង​ផងដែរ​។​

​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​ឧទ្ទិស​ផលានិសង្ស ដែល​កើតចេញពី​សទ្ធា​ជ្រះថ្លា​នេះ​ឧទ្ទិស​មនុញ្ញផល​ជូន​ដល់​បុព្វការី​ជន​មាន​មាតា បិតា ជីដូន ជីតា និង​ញាតិកា​ទាំង​៧​សន្តាន​ផង​ដែរ​៕

ដោយ ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114