ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​ព្រមាន​ថា ​កម្មករ​ធ្វើការ​ក្នុង​វិស័យ​នេះ​ អាច​ប្រឈម​នឹង​អនាគត​ដ៏​ជូរចត់

ជាមួយ​នឹង​ការ​បិទទ្វារ​រោងចក្រ​ ដែល​ផ្អាក​ព្រោះតែ​ការ​ចាប់ផ្តើម​នៃ​កិច្ចចរចា​លើ​កិច្ចសន្យា​នាយក​ក្រុមហ៊ុន General Motors លោកស្រី Mary Barra បាន​ព្រមាន​សហជីព​ការងារ​របស់​ក្រុមហ៊ុន United Auto​កាលពី​ថ្ងៃ​អង្គា​រថា​ឧស្សាហកម្ម​មួយ​នេះ​កំពុង​ប្រឈមមុខ​នឹង​ផ្លូវ​លំបាក​មួយ​នៅខាងមុខ​ហើយ​។​

លោកស្រី Barra បាន​បើក​ការពិភាក្សា​ជាមួយ​កម្មករ​ក្នុង​ពិធី​ចាប់ដៃ​ជា​ប្រពៃណី​ដោយ​សង្កត់ធ្ងន់ថា​ក្រុមហ៊ុន​នេះ​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​ដែល​ខ្លួន​កំពុង​ឈរ​ឱ្យ​បានល្អ​សម្រាប់​ពេលអនាគត​។​

លោកស្រី​បាន​និយាយថា “​នៅក្នុង​ឧស្សាហកម្ម​កែច្នៃ​មួយ​ប្រសិនបើ​យើង​ចង់ឱ្យ​ក្រុមហ៊ុន​រីកចម្រើន​និង​បង្កើត​ការងារ​កាន់តែច្រើន​យើង​មិនអាច​បន្តធ្វើ​រឿង​ដដែលៗ​បានឡើយ​”​។​

ក្រុមហ៊ុន GM បាន​ដក​កំហឹង​របស់ UAW និង​លោក​ប្រធានាធិបតី Donald Trump ចំពោះ​ផែនការ​ផ្អាក​ការផលិត​ក្នុង​រោងចក្រ​ចំនួន​៤​របស់​សហរដ្ឋអាមេរិក​រួមទាំង​រោងចក្រ​ធំ​មួយ​នៅ​រដ្ឋ​Lordstown និង​រដ្ឋ Ohio ដែលជា​រដ្ឋ​មួយ​ដ៏​មាន​ប្រយោជន៍​ចំពោះ​ការរក​សំឡេងឆ្នោត​នៅ​ឆ្នាំ​២០២០​ខាងមុខ​របស់លោក Trump ។​

ក្រុមហ៊ុន GM កំពុង​មានបំណង​លក់​រោងចក្រ​របស់ខ្លួន​ទៅឱ្យ​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​មួយ​ដែល​កំពុង​ស្នើ​ផលិត​ឡាន​ដឹកទំនិញ​ប្រើ​អគ្គិសនី​។​

ក្រោយពី​បើក​ការចរចា​លើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Ford កាលពី​ថ្ងៃ​ចន្ទ​រួចមក​លោក Gary Jones ប្រធាន​ក្រុមហ៊ុន UAW បាន​បើក​ការចរចា​មួយទៀត​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​ក្រុមហ៊ុន GM និង​ក្រុមហ៊ុន Fiat Chrysler រថយន្ត (FCA) ។​

យោងតាម​ចុះផ្សាយ​របស់​សារព័ត៌មាន​បានឱ្យដឹង​ថា​លោក​Stewart បាន​ប្រាប់​ប្រធាន​សហជីព​កម្មករ​ថា “​ប្រតិបត្តិការ​ដែលមាន​ភាពបត់បែន​របស់​យើង​ភាពបត់បែន​នៃ​រចនាសម្ព័ន្ធ​ថ្លៃដើម​ដែលមាន​ការប្រកួតប្រជែង​របស់​យើង​ដែល​យើង​បាន​បង្កើត​ជាមួយគ្នា​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​បន្ត​ផ្តល់ប្រាក់​ទុន​សម្រាប់​ការវិនិយោគ​ទាំងនេះ​ដោយមាន​ការបង្កើត​រថ​យន្ត​អគ្គិសនី​និង​អនាគត​នៃ​ក្រុមហ៊ុន​ទាំងអស់​របស់​យើង​” ៕ AFP

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114