ព័ត៍មានទាន់​ហេតុការណ៏
Search

លើកនេះ Fan Barcelona ពិបាកដកចិត្តហើយ!

បន្ទាប់ពីបានប្រកាសចេញលក់ស្មាតហ្វូន OPPO Reno 10X (60X Digital Zoom) កាលពីខែមុននៅលើទីផ្សារសកល ក៏ដូចជាទីផ្សារកម្ពុជាយើងផងដែរនោះ យើងឃើញថាវាគឺជាភាពជោគជ័យមួយផ្នែកធំរបស់OPPO។ ហើយនៅពេលនេះស្រាប់តែ OPPO បានបញ្ចេញនូវគម្រូម៉ឌែលថ្មីមួយជម្រើសទៀតលើEditionថ្មី ដែលចូលរួមសហកាជាមួយនឹង Brand ក្លិបបាល់ទាល់ដ៏ល្បីល្បាញប្រចាំតំបន់អឺរ៉ុប(ប្រទេសអេស្ប៉ាញ)។ លើកនេះ OPPOបានជ្រើសរើសម៉ូឌែលថ្មី ចេញពីស៊េរី Renoគឺ  OPPO Reno 10X Zoom មកភ្ជាប់ជាមួយនឹង Logo FC Barcelona ពណ៌មាស និងរំលេចដោយពណ៌ចំរុះចំនួនពីរ(ពណ៌ប្រចាំត្រកូលBlaugranaរបស់ក្លឹបBarcelona)គឺក្រហមនិងខៀវកប់ ដោយម៉ូឌែលនេះមានឈ្មោះជាផ្លូវការថា  OPPO Reno 10X Zoom FC Barcelona Edition

លើសពីនេះ វាក៏បានបន្ថែមមកជាមួយនឹង Theme រូប FCB ព្រមទាំងសំលេងរោទិ៍ និងស្រោមការពារទូរស័ព្ទ ដែលមានរូបតំណាងរបស់ក្លឹបបាល់ទាត់ដ៏ល្បី Barcelona កប់ស៊េរីតែម្តង! មើលទៅ OPPO Reno 10X Zoom FC Barcelona Edition មានលក្ខណៈសម្បតិ្តដូចគ្នាទៅនឹងស៊េរីOPPO Reno 10X ZOOM ធម្មតាដែរ គ្រាន់តែវាមានរូបរាងទាក់ទាញ ជាមួយការផលិតមានកំណត់ វាមានអេក្រង់លាតពេញ ទំហំ 6.6 អ៊ីញ ជាប្រភេទកញ្ចក់ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិតFull HD+ និងមានកម្រិតAspect Ratio 19.5:9។ ផ្ទៃខាងមុខរបស់វាអាចលាតបាន ដល់ទៅ 93.1 ភាគរយ និងការពារដោយកញ្ចក់ Gorilla Glass 6 ជំនាន់ក្រោយផងដែរ។ សម្រាប់កាមេរ៉ា 3 គ្រាប់ នៅផ្នែកខាងក្រោយ របស់ស្មាតហ្វូនស៊េរីថ្មីនេះ រួមមានកាមេរ៉ាទំហំ 48 MPជាកាមេរ៉ាមេ ប្រើប្រាស់សេនស័រ Sony IMX586  មានកម្រិតAperture f/1.7  កាមេរ៉ាទំហំ 8MP  ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) +កាមេរ៉ាទំហំ 13MPជាកាមេរ៉ា Zoomប្រវែងវែង ឬ (Telephoto Camera) ជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយរំញ័រផងដែររីឯកាមេរ៉ាមុខវិញនៅតែរក្សាទម្រង់ដដែលទំហំ 16MP អមដោយ Flash LED មួយគ្រាប់ ដោយផុសចេញមកក្រៅបែបបញ្ឆិតដូចទ្វារថយន្តស្ពតតម្លៃថ្លៃ។ 

សូមបញ្ជាក់ថាកាលពីប៉ុន្មានខែមុន OPPO បានបញ្ចេញម៉ូឌែល F11 Pro Avengers Limited Edition ធ្វើឲ្យរង្គោះរង្គើរFan Marvel ដណ្តើមគ្នាទិញឡើងអស់ពីស្តុកតែម្តង! ចាំមើលលើកនេះវិញថាតើ Reno 10X Zoom FC Barcelona Editionនឹងបង្កើតការភ្ញាក់ផ្អើលអ្វីខ្លះដល់ Fan Barcelona គ្រប់ទិសទីនោះ? ហើយសាកទាយថាវានឹងមកស្រុកខ្មែរឬអត់? ហើយវាមានតម្លៃដូច Reno 10X ធម្មតាឬទេ? ព្រោះសូម្បីតែ Admin មើលហើយសឹងតែទ្រាំមិនបានផង ដោយសារតែ Adminក៏ជាអ្នកមើលបាល់ទាត់ដាច់យប់ដែរ(ហាហាហា) ៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114