ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ដែល​មាន​សតិ​មិន​គ្រប់ ព្យាយាម​ចង.ក និង ផឹកថ្នាំ​ពុល តែ​មិនបាន​សម្រេច

បាត់ដំបង ៖ យុវជន​ម្នាក់​ដែល​ក្រុម​គ្រួសារ និង​សាច់ញាតិ​បាន​អះអាង​ថា ​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​បាន​ព្យាយាម​សម្លាប់ខ្លួន​តាម​វិធី​ជាច្រើន​យ៉ាង ហើយ​នៅតែ​មិនបាន​សម្រេច។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី១៨ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨ ព្រឹក មាន​ករណី​ផឹក​ថ្នាំពុល ( អង់ឌ្រីន ) មួយ​បាន​កើតឡើង ដែល ជនរងគ្រោះ​ឈ្មោះ សុខ ខេ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មានមុខរ​បរជា​កម្ម​ករ​សំណង់។

បើ​តាម​ការពិនិត្យ​ពី​ប្រភព​នានា​ដែល​នៅក្នុង​ទីតាំង​កើតហេតុ គេ​បា​នសង្កេត​ឃើញថា យុវជន​រូបនេះ​បាន​ផឹកទឹក​ថ្នាំពុល ( អង់ឌ្រីន ) ដែលជា​ប្រភេទ​ថ្នាំពុល​ម្យ៉ាង​សាហាវ​ជាទីបំផុត ដោយសារតែ​គេ​បាន​បោះចោល​សំបក​ដប​នៅក្បែរ​នោះ​ហើយក៏​ត្រូវបាន​ប្រជាពលរដ្ឋ​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យបង្អែក​ ស្រុក​សំពៅ​លូន ផងដែរ។

​បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ និង​សាច់ញាតិ​គឺ ជនរងគ្រោះ មាន​សតិ​មិន​ប្រក្រតី ដោយ​កន្លងមក ធ្លាប់​ចង​.​ក និង ផឹកថ្នាំ​ពុល ម្តង​រួចមកហើយ តែ​ត្រូវបាន​សាច់ញាតិ ជួយ​ទាន់ ហើយ​នៅពេលនេះ​ក៏ត្រូវ​បាន​គេ​ជួយ​ទាន់​ទៀត ពិតជា​សំណាងល្អ​មែន៕
សោ និយម​រ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114