ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​ថ្មី​នៃ ខណ្ឌ​ចំការមន​ដឹង​នាំ​កម្លាំង បាន​ធ្វើការ​បង្ក្រាប​ទូ​ហ្គេម​បាញ់​ត្រី​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ

ភ្នំពេញ ​៖ ​លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌចំការមន កាលពី​ល្ងាច​ថ្ងៃទី​១៧ កក្កដា បាន​ដឹកនាំ​កម្លាំង សមត្ថកិច្ច​ចុះ​បង្ក្រាប​ទូ​ហ្គេម​បាញ់​ត្រី ​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​បាន​ដកហូត​ទូ​ហ្គេម បាញ់​ត្រី​ជាច្រើន​គ្រឿង​និង​មនុស្ស អ្នក​ញៀន​ជាច្រើន​នាក់​នាំ​យក​ទៅ​សាកសួរ​។

ប្រតិបត្តិការ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ការ​រាយ​ការ​ណ៍​ពី​សំណាក់ ប្រជាពលរដ្ឋ លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌ​ចំការមន បាន​ដឹកនាំ កម្លាំង​ចុះ​បង្ក្រាប​ទូហ្គេម​បាញ់​ត្រី ​ដែល​ស្ថិតនៅ​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ទូហ្គេម​បាញ់​ត្រី​ច្រើន​ទូ​រួម​នឹង​អ្នក​ចូល​ទៅ​លេង​ជាច្រើន​នាក់​ ហើយ​ទីតាំង​ខាងលើ​នេះ​ គឺ​បើក​លេង​ជា​យូរ​មក​ហើយ។ បច្ចុប្បន្ន​មេការ​ និង ​អ្នកលេង​ទាំងអស់ រួម​នឹង​វត្ថុ​តាំង​ទាំងអស់​ ត្រូវ​បាន បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ចំការមន ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី៕
ឌួង​វិរះជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114